January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល ត្រៀមរៀបចំរោងចក្រមួយកន្លែង នៅស្រុកអង្គស្នួលសំរាប់យកសំណាក ជនបរទេស ធ្វើតេស្តរកមេរោគ កូវិដ-១៩វី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ អង្គារ៍ ៤រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២១

(អង្គស្នួល)៖ អាជ្ញាធរខេត្តកណ្តាលបានត្រៀមរៀបចំ ទីទាំងរោងចក្រ មួយ ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវដ-១៩វី សំរាប់ជនបរទេស ដែលបំរើនៅតាមរោងចក្រនានា នៅស្រុកអង្គស្នួល។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មការ ខេត្តដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ ទទួលបន្ទុកស្រុកអង្គស្នួលនិងស្រុកកណ្តាលស្ទឹង ក្នុងឱកាសចុះពិនិត្យទីតាំងរោងចក្រត្រៀមរៀបចំយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ សំរាប់ជនបរទេស ដែលបំរើនៅតាមរោងចក្រនានា នៅស្រុកអង្គស្នួល កាលពីថ្ងៃទី២ខែមិនានេះ បានបញ្ជាក់ថា៖ កាលបរិច្ឆេទ ការចុះយកសំណាក ជនបរទេស ដើម្បីធ្វើតេស្តរកមេរោគកូវិដ-១ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ និងដំណើរការរយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ៤-៥មិនា ឆ្នាំ២០២១ ខាងមុខ។ឯកឧត្ដម អភិបាលរងខេត្ត បានណែនាំអោយអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ រៀបចំទីតាំងនេះ អោយរួចរាល់មុនផែនការដែលបានគ្រោងទុក។

នៅថ្ងៃដដែលនេះ ឯកឧត្ដមអភិបាលរង ខេត្ត ក៍បានចុះពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកនឹងធ្វើ​ចត្តាឡីស័ក ចំនួន២៥នាក់ ក្នុងដីឡូត៌ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួលផងដែរ ។ នៅទីនោះ ឯកឧត្ដមអភិបាលរងខេត្ក ផ្ដាំផ្ញើរដល់បងប្អូន កំពង់ធ្វើចត្តាឡីសក័ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវអភិក្រម«៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល ដើម្បីសុខភាពខ្លួនឯង គ្រួសារ និងសហគមន៍ផងដែរ៕

www.information.gov.kh sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.