ថៅកែស្រីដែលប្រើហិង្សាយ៉ាងព្រៃផ្សៃលើកូនឈ្នួលទើបអាយុ១៦ឆ្នាំត្រូវបានសម្ថកិច្ចចាប់ខ្លួន…!
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សៅរ៍ ៨រោច ខែ ផល្គុន ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២១
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនថៅកែស្រីនៅហាងអ៊ុតសក់ ដែលប្រើហិង្សាយ៉ាងព្រៃផ្សៃលើកូនឈ្នួលទើបអាយុ១៦ឆ្នាំយកមកសាកសួនិងចាត់ការតាមនិវិធីច្បាប់។
តាមបណ្តាញសង្គមហ្វេសបុក៖
ស្ត្រីម្នាក់ឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ជាថៅកែនាំផលិតផលពីប្រទេសកូរ៉េលក់នៅកម្ពុជា ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើឈ្នួលបម្រើទើបអាយុ១៦ឆ្នាំ ត្រូវបានសមត្ថកិច្ច នគបាលខណ្ឌសែនសុខ ចាប់ខ្លួន បានហើយ នៅវេលាម៉ោង១២ៈ ៣០នាទី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ។
ដោយសារជីវភាពក្រលំបាក និងឪពុកទើបតែស្លាប់ចោលដែរនោះ ទើបស្រីនិចដែលមានអាយុ១៦ឆ្នាំបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ដើម្បីជួយរកលុយមកចិញ្ចឹមម្តាយ និងប្អូនតូច។
ដូច្នេះមានម្តាយគាត់បានពឹងនារីម្នាក់ដែលជាសាច់ញាតិ អោយជួយរកការងារឱ្យធ្វើតែមិននឹកស្មានថាជាអកុសលបានមកនៅជាមួយថៅកែស្រីចិត្តតិរិច្ឆានបែបនេះសោះ។