January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សៅរ៍ ៧កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២១

ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១
លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ។
ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំស្រុក មន្រ្តីរាជការ កងកម្លាំងទាំងអស់ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ទាំងការគ្រប់គ្រងកំណត់មុខសញ្ញា ស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ការគ្រប់គ្រង សម្របសម្រួល ទទួល បងប្អូនពលករដែលបានត្រលប់មកពីប្រទេសថៃ និងស្នើបន្តជម្រុញ ពង្រឹងការអនុវត្តការងារ ទាំងនេះឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកបានបន្តទៀតថា៖
ដំណើរការ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេលនេះ មានភាពល្អប្រសើរ ដោយក្រុមការងារ បានរៀបចំឲ្យមានទីកន្លែងសមរម្យ សម្រាប់ប្រជាពលរដ្ឋ អញ្ជើញមកទទួលវ៉ាក់សាំង និងបានរក្សាគម្លាតសុវត្ថិភាព ត្រឹមត្រូវដោយមិនមានភាពរញ៉េរញ៉ៃឡើយ ក៏ប៉ុន្តែ អាជ្ញាធរស្រុកពាក់ព័ន្ធ ត្រូវបន្តសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្ត រៀបចំផែនការ ដើម្បីកំណត់ឲ្យបានច្បាស់លាស់អំពីចំនួនវ៉ាក់សាំង និងចំំនួនប្រជាពលរដ្ឋដែលត្រូវមកចាក់សាំងឲ្យបានសមស្រប ធ្វើយ៉ាងណា មិនត្រូវឲ្យមានករណីប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបែរជាខ្វះវ៉ាក់សាំង និងករណីមានវ៉ាក់សាំងគ្រប់គ្រាន់ តែមិនមានប្រជាពលរដ្ឋមកនោះទេ។
Vac
ប្រភព Kong Sophorn Governor of Kandal Province Page

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.