January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ព្រហស្បតិ៍ ១២កើត ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២១។

មណ្ឌលគិរី៖ ដើម្បីបង្កើនសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត ឲ្យបានកាន់តែលឿននោះ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានដឹកនាំមន្រ្តីជំនាញ រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានចុះត្រួតពិនិត្យ និងបានជ្រើសរើសយកទីតាំងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតនៅក្រុងសែនមនោរម្យ។

លោក សាយ ម៉េងគីម បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចំពោះការបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស មន្ត្រីជំនាញបានសម្រេចជ្រើសរើសយកទីតាំងវិទ្យាល័យមណ្ឌលគិរី ដែលទំនេរក្រោយសិស្សានុសិស្ស បានផ្អាកការរៀនសូត្រ ដើម្បីមានទីតាំងឲ្យបានធំទូលាយ ព្រោះតែមន្ទីរពេទ្យបង្អែកខេត្ត មានទីធ្លាតូចចង្អៀត ពិបាកផ្ដល់សេវាចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដែលអាចនឹងមានចំនួនច្រើន។

ក្នុងថ្ងៃដដែលនោះដែរ ដោយមានការយកចិត្តទុកដាក់បន្ថែមជុំវិញបងប្អូនប្រជាពលរដ្ឋ ដែលកំពុងនៅជាប់ចត្តាឡីស័ក និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនៅខេត្តមណ្ឌលគិរី ឲ្យបង្កើនការការពារ និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ខណៈដែលមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកើតឡើង លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងមន្រ្តីជំនាញ បានចុះសួរសុខទុក្ខអ្នកជាប់ចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដើម្បីឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

នាឱកាសនោះ លោក អភិបាលក្រុងសែនមនោរម្យ បាននាំយកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អាល់កុល ម៉ាស់ ទឹកសុទ្ធ មី ភេសជ្ជ:បាកាស បាយកញ្ចប់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុន សែនមណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានចំនួន ០៦នាក់ ស្រី០២នាក់។

លោក អភិបាលក្រុង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវប្រកាន់ខ្ជាប់ នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.