ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នាថ្ងៃទី២សម្រាប់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងបណ្តាប្រព័ន្ធផ្សព្វផ្សាយឯកជន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ សុក្រ ៥រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ២ ខែ មេសា ឆ្នាំ២០២១។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្របខ័ណ្ឌក្រសួងព័ត៌មាន អញ្ជើញពិនិត្យដំណើរការថ្ងៃទីពីរ នៃចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងបណ្តាប្រព័ន្ធផ្សព្វផ្សាយឯកជន តាមគោលការណ៍ស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅបរិវេណក្រសួងព័ត៌មាន។
www.information.gov.kh Sourcing