January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើននៅតាមតំបន់រមណីយដ្ឋានឡើងវិញ ដោយសាតែប្រទេសកម្ពុជាទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ

ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើននៅតាមតំបន់រមណីយដ្ឋានឡើងវិញ ដោយសាតែប្រទេសកម្ពុជាទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ

ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើននៅតាមតំបន់រមណីយដ្ឋានឡើងវិញ ដោយសាតែប្រទេសកម្ពុជាទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ  ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងទេសចរណ៍ អះអាងថា ភ្ញៀវទេសចរក្នុងស្រុកចាប់ផ្តើមមានកំណើននៅតាមតំបន់រមណីយដ្ឋានឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់បានយ៉ាងល្អប្រសើរ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងមួយសប្ដាហ៍ នៃដើមខែមិថុនានេះ ចំនួនភ្ញៀវទេសចរក្នុងស្រុក ដែលបានចេញទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានា មានសរុបជិត១៦ម៉ឺននាក់ ដែលតួលេខនេះស្ថិតក្នុងកំណើន២៤.២០ភាគរយ បើធៀបនឹងសប្តាហ៍ទី៤នៃខែឧសភាកន្លងទៅ។
ឯកឧត្តម មានប្រសាសន៍ថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកដែលបានចេញទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ តំបន់ឆ្នេរ និងសហគមន៍ទេសចរណ៍នៅទូទាំងប្រទេសនោះ គឺមានភ្ញៀវជាតិជាង១៥ម៉ឺននាក់ និងភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជាជាង៣.៦០០នាក់។
បើតាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក សេង មឿន នាយផ្នែកនគរបាលទេសចរណ៍ប្រចាំនៅតំបន់ប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ បានបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកដែលបានទៅកម្សាន្តនៅទីនោះពិតជាមានការកើនឡើងវិញមែន បន្ទាប់ពីជំងឺឆ្លងកូវីដ-១៩នៅកម្ពុជាមិនមានករណីឆ្លងជាសហគមន៍ដូចនៅតាមបណ្តាប្រទេសទូទាំងពិភពលោក។
ទោះជាយ៉ាងនេះក្តី លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កត់សម្គាល់ថា បើទោះបីជាភ្ញៀវទេសចរក្នុងស្រុកហាក់មានកំណើនឡើងវិញក្តី ប៉ុន្តែភាគច្រើនពួកគាត់មិនបានប្រើសេវាកម្មនៅតាមរមណីយដ្ឋានដូចជា ការស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារ ជាដើមនេះនោះទេ ដោយពួកគាត់វេចខ្ចប់ពីផ្ទះ និងវិលត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេវាកម្មទេសចរណ៍ កំពុដំណើរការអាជីវកម្មចំនួន៦ដូចជា៖ សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, សេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ទេសចរណ៍ ឲ្យអនុវត្តវិធានការរក្សាអនាម័យ និងភាពស្អាត រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.