ស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ទៀត ត្រូវសមត្ថកិច្ចខណ្ឌដូនពេញចាប់ខ្លួនពាក់ព័ន្ធករណីរឿងជួញដូរគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន (ICE)
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃ ពុធ ១០រោច ខែ ចែត្រ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២១។
មេក្លោងជួញដូរគ្រឿងញៀន ជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ទៀត ត្រូវចាប់ខ្លួននៅខណ្ឌដូនពេញ, ដកហូតថ្នាំញៀនជិត២គីឡូក្រាម
(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។
ទី១ ឈ្មោះ អ៉ឹម ឈួន អាយុ ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនការអគ្គិភ័យ និងអាវុធជាតិផ្ទុះ
ទី២ ឈ្មោះ កែវ ទិត្យ មេសា អាយុ ២១ឆ្នាំ
ទី៣ ឈ្មោះ ហុង គា អាយុ ៦១ឆ្នាំ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១,៧៣៨.៣៣ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
ប្រភព ហ្វេសបុក