January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ការចុះ​ហត្ថលេខា​របស់បារាំង ជាមួយ​នឹង​​ក្រសួង​ ការ​ពារ​ជាតិកម្ពុជា​ ​ក្នុងការ​ជួយ​បណ្តុះ​បណ្តាល​ ​ភាសា​បារាំង​ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា

ការចុះ​ហត្ថលេខា​របស់បារាំង ជាមួយ​នឹង​​ក្រសួង​ ការ​ពារ​ជាតិកម្ពុជា​ ​ក្នុងការ​ជួយ​បណ្តុះ​បណ្តាល​ ​ភាសា​បារាំង​ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា

ការចុះ​ហត្ថលេខា​របស់បារាំង ជាមួយ​នឹង​​ក្រសួង​ ការ​ពារ​ជាតិកម្ពុជា​ ​ក្នុងការ​ជួយ​បណ្តុះ​បណ្តាល​ ​ភាសា​បារាំង​ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍  ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។

ស្ថានឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា​ បាន​ឈាន​ដល់​ការចុះ​ហត្ថលេខា​ជាមួយ​នឹង​​ក្រសួង​ ការ​ពារ​ជាតិកម្ពុជា​ លើ​អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ ​ក្នុងការ​ជួយ​បណ្តុះ​បណ្តាល​ និង​បង្រៀន​ភាសា​បារាំង​ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា និង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​រាជ​អាវុធ​ហត្ថ​ នៃកងយោធពលខេមរភូមិន្ទ និង​កង​រាជ​អាវុធ​ហត្ថ​សាធារណរ​ដ្ឋ​បារាំ​ង។​ ពិធីចុះហត្ថ​លេខា​នេះ​ បាន​ធ្វើឡើងកាលពី​ថ្ងៃទី១១​ ខែ​មិថុនា ឆ្នាំ២០២០​​ នៅ​អ​គារ​មិត្តភា​ព ទីស្តីការ​គណៈរដ្ឋ​​មន្ត្រី​ ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋលេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ​ អ៊ីវ៉ា​ ង្វៀន​ប៊ីន​ (Eva NGUYEN BINH​) ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​។​

ឯកឧត្តម​​ នា​យ​​ឧត្ត​ម​សេនីយ៍ ​នាង​ ផាត​ បាន​មាន​ប្រសាសន៍​ថា ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ មាន​កិត្តិយស​ណាស់​ ដោយ​បាន​ការ​ចុះហត្ថលេខា​ជា​មួយ​សាធារណរដ្ឋ​បារាំង​ នៅលើ​អនុស្សរណៈ​ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ ​រវាងក​ង​ទ័ព​នៃប្រទេស​​ទាំង​​ពីរ​។​ ឯកឧត្តម​​ នា​យ​​ឧត្ត​ម​សេនីយ៍បានបញ្ជាក់ថា តាម​ការ​ពិត​អនុស្សរណៈ​ដែល​ត្រូវ​ចុះមា​នចំនួន​បី​ តែ​យើង​ចុះលើ​អនុស្សរណៈ​ចំនួន​ពី​រសិន​ ដែល​អនុស្សរណៈទី​បី​ យើង​កំពុង​ពិចារណា ​ពិភាក្សា​បន្ត​ទៀត ​ដើម្បី​ដំណើរ​ការ​នៅ​ពេល​ក្រោយ​។​ ឯកឧត្ដម នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លោក​ជំទា​វ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​ ដែល​បាន​ខិតខំ​បំពេញ​បេសកកម្ម​ការ​ងារ​ការ​ទូត​នៅក​ម្ពុជា​ និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិ​ការ​ រវាង​កង​ទ័ព​នៃ​ប្រទេស​យើង​ទាំង​ពីរ​ កម្ពុជា ​និង​បារាំង នា​ពេល​នេះ។​ ឯកឧត្តម​​ នា​យ​​ឧត្ត​ម​សេនីយ៍​សង្ឃឹ​ម​ថា​ នៅពេល​ខាង​មុខ​នេះ ​​ចំណង​មិត្តភាព​ សាមគ្គីភាព ​និង​កិច្ចសហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ និង​កង​ទ័ព​ទាំង​ពីរ​ នឹង​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ទ្វេ​ឡើង​បន្ថែម​ទៀត​។​

លោក​ជំទាវ​ អ៊ីវ៉ា​ ង្វៀន​ប៊ីន​ (Eva NGUYEN BINH​) ឯកអគ្គ​រដ្ឋទូត​​បារាំង​​ប្រចាំ​កម្ពុជា បានលើកឡើងថា ការចុះហត្ថ​លេខា​ជា​មួយ​គ្នា​នា​ពេល​នេះ​ គឺ​ពិត​ជា​មាន​តម្លៃ ​និង​មាន​សារៈ​​សំខាន់​បំផុត ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​សាធារណរដ្ឋ​បារាំង ​និង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​ លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ដថា ​នេះគឺ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែ​ង​ផង​ដែរ​របស់​ភាគី​បារាំង​ ចំពោះ​ការ​ចេញ​ប្រតិបត្តិការ​របស់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​របស់​អង្គការ​សហប្រជា​ជាតិ​ និង​កិច្ច​សហប្រតិបត្តិ​ការ​រប​ស់បារាំង​ ជា​មួយនឹង​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​។​ ​លោកជំ​ទាវក៏បាន​ចូល​រួមរំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​កង​ទ័ព​មួក​ខៀវ​កម្ពុ​ជា ដែល​បាន​ទទួល​មរណភាព​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ដោយ​សារ​ជំងឺកូវីដ-១៩​នា​ពេល​កន្លង​មក​នេះ។​ លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​បានបន្ថែមថា ជំងឺ​កូវីដ-១៩​នេះ ​មាន​ឥទ្ធិ​ពល​អាក្រក់​សម្រាប់​ការ​បំពេញ​បេសក​កម្ម​រប​ស់កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ រួម​នឹង​ការផ្លា​ស់​ប្តូរ​របស់​កង​ទ័ព​កម្ពុជា​នាពេ​ល​ខាង​មុខ​។​

លោក​ជំទាវ​បានបន្ថែមទៀតថា នា​ពេល​ឆាប់​ខាង​មុខនេះ ​នឹងមាន​ការ​បង្រៀន​ភាសា​បារាំង​ឡើង​វិញ​ នៅ​ក្នុង​វិស័យ​កង​ទ័ព​កម្ពុជា​ ដែល​យើង​នឹង​សង្ឃឹ​ម​ថា ​​នឹ​ងអា​ចចាប់​ផ្តើម​នៅ​ក្នុង​ខែតុ​លា​ខាង​មុខ​នេះ​ផង​ដែរ​ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.