ប្រទេសជប៉ុន ប្រគល់អំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣៥គ្រឿងសម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ២០២១។
ប្រទេសជប៉ុន ប្រគល់អំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣៥គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយឥតសំណងស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា នារសៀលថ្ងៃទី៧ ឧសភា ២០២១។