January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រុមការងារចម្រុះ ECHO21 បានចាប់ខ្លួន និងចោតជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២១។

ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារចម្រុះ ECHO21 បានចាប់ខ្លួន និងចោតជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់។ “បន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥ យើងបានចាប់អារម្មណ៍ថាមានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះ ហើយសេចក្តីបំភ្លឺរបស់ជនសង្ស័យក៏មិនស៊ីសង្វាក់ជាមួយអ្វីៗដែលយើងបានឃើញ។” លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍។ បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំងដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

ប្រភព៖ facebook

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.