ផ្សារហនុមានឃុំអរិយក្សត្រ៖ អាជ្ញាធរបានប្រគល់ផ្សារឱ្យម្ចាស់អាជីវកម្មបើកលក់ដូរជាប្រក្រតីឡើងវិញហើយ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ លោក យី យ៉េន និងលោក ចេង ឌីណា អភិបាលរង នៃគណ:អភិបាលស្រុកល្វាឯម រួមដំណើរដោយ៖ លោក វ/ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម អាជ្ញាធរភូមិឃុំ – អញ្ជេីញចុះត្រួតពិនិត្យនិងការប្រគល់ផ្សារហនុមានឃុំអរិយក្សត្រឲ្យម្ចាស់អាជីវកម្មផ្សារបើកលក់ដូរជាប្រក្រតីឡើងវិញ។ លោកអភិបាលរងស្រុក ក៏បានណែនាំដល់បងប្អូនអាជីវករទាំងអស់ ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ដេីម្បីបង្កាទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលជម្ងឺcovid-19ក្នុងស្រុកល្វាឯម។
( ប្រភព: អធិការដ្ឋាននគរបាលស្រុកល្វាឯម)