January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

តើពិតដែរឬទេ? នគបាលសេដ្ឋកិច្ចខេត្តកណ្តាលស៊ីលុយ ពុករលួយជាង១មុឺនដុល្លារពីឈ្មួញដឹកឈើ ប៉ុន្តែត្រូវលោកស្នងការខេត្តចេញមុខបដិសេធថាជារឿងមិនពិត..!ព្រោះមានមានច្បាប់អនុញ្ញាតត្រឹមត្រូវ…!!!

តើពិតដែរឬទេ? ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលស៊ីលុយ ពុករលួយជាង១មុឺនដុល្លារពីឈ្មួញដឹកឈើ ប៉ុន្តែត្រូវលោកស្នងការខេត្តចេញមុខបដិសេធថាជារឿងមិនពិត..!ព្រោះមានមានច្បាប់អនុញ្ញាតត្រឹមត្រូវ...!!!

តើពិតដែរឬទេ? ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលស៊ីលុយ ពុករលួយជាង១មុឺនដុល្លារពីឈ្មួញដឹកឈើ ប៉ុន្តែត្រូវលោកស្នងការខេត្តចេញមុខបដិសេធថាជារឿងមិនពិត..!ព្រោះមានមានច្បាប់អនុញ្ញាតត្រឹមត្រូវ...!!!

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ  ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។

តើពិតដែរឬទេ ចំពោះការចោទប្រកាន់ថា៖ ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបាន ទទួលលុយប្រមាណជាង១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរការនាំឈើស្តុបនៅឃ្លាំងមួយកន្លែងដែលស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល ។ ប៉ុន្តែ រឿងរ៉ាវនេះ លោកស្នងការខេត្តកណ្តាល បានចេញមុខបដិសេធថាជាព័តមានមិនពិតទៅវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់CPC NEWS នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះថា៖ ក្នុងនាមលោកជាស្នងការនគរបាលខេត្តកណ្ដាល លោកសុំច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលមានម្ចាស់គណនី Facebook ឈ្មោះបុត្រា នាគ ដែលបានសរសេរបង្ហោះតាមបណ្ដាញសង្គម មានខ្លឹមសារថា «ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយកលុយ១៥,០០០ដុល្លារ ដើម្បីនាំឈើមកស្តុបនៅឃ្លាំងក្នុងស្រុកពញាឮ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Facebook ដដែល សរសេរ ថា «ថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានប្រាប់ថា នៅវេលាម៉ោង១១៖៤៥យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ អ្នករកស៊ីបទល្មើសព្រៃឈើ បាននាំឈើមកទុកនៅឃ្លាំងក្នុងស្ថិតនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្នងការខេត្តកណ្តាល បានបន្តទៀតថា ចំពោះករណីនេះជាករណីមិនពិត ទេ ។ ខាងម្ចាស់សិប្បកម្មកែច្នៃផលអនុផលព្រៃឈើប្រភេទតូចមានច្បាប់អនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រឹមត្រូវ ដែលមានម្ចាស់សិប្បកម្មឈ្មោះ ម៉ែន មករា និង លិខិតអនុញ្ញាតឲ្យបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូចលេខ០៨ ខរព/កណ/SFH/P ទីតាំងស្ថិតនៅភូមិ តាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្នងការបានសង្កត់ធ្ងន់ជាចុងក្រោយថា បើម្ចាស់គណនី Facebook ឈ្មោះបុត្រា នាគ មិនព្រមស្តាប់ការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទេ លើកក្រោយ នឹងមានវិធានការផ្លូវច្បាប់ហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានអោយ CPC NEWS ដឹងដែរថា លោកមិនបានពាក់ព័ន្ធរឿងយកលុយយកកាក់ពីម្ចាស់សិប្បកម្មដូចដែលអ្នកលេង Facebook ឈ្មោះ បុត្រា នាគ បានបង្ហោះនោះទេ ។ លោកកំពុងដឹកនាំកម្លាំងចុះទៅទីតាំងនោះហើយ ដោយចំពោះមានអ្វីបន្ថែមលោកនឹងផ្តល់បទសម្ភាស៍ នាពេលក្រោយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.