លោកឧកញ៉ា តាក់ ជីឡៅ និងលោកជំទាវ បៀវ គឹមលី បាននាំយកអំណោយឧបត្ថម្ភជូនដល់ទីបញ្ជាការ មូលដ្ឋានសមុទ្រ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២១។
នៅព្រឹកសៅរ៍ទី២៩ ខែ ឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការ មូលដ្ឋានសមុទ្រ លោកឧកញ៉ា តាក់ ជីឡៅ និងលោកជំទាវ បៀវ គឹមលី បាននាំយកអំណោយមួយចំនួនរួមមាន៖
អង្ករនាងខុនចំនួន៤តោន សុីម៉ង់ត៍ចំនួន៥តោន
និងថវិកាចំនួន១លានរៀល មកឧបត្ថម្ភជូនដល់អង្គភាពមូលដ្ឋានសមុទ្រ។ ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង នាយនាវី ពលនាវិកទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរលោកឧកញ៉ា ព្រមទាំងលោកជំទាវ សូមមានសុខភាពល្អ រកទទួលទានមានបាន ប្រាថ្នាអ្វីៗសូមបានសម្រេចដូចក្តីបំណង។
(ប្រភព: ព័ត៌មាន កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ)