January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

បន្ទាយមានជ័យ៖ ករណី សរសេរខមិនបរិហារកេរ្ត៍ និងផ្សព្វ ផ្សាយព័ត៌មានមិនពិត តាម បណ្តាញសង្គមហ្វេសបុក

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃច័ន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២១។

ករណី សរសេរខមិនបរិហារកេរ្ត៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុក

បន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយ ប៉ែត ធ្វើការស្រាវជ្រាវករណី សរសេរខមិនបរិហារកេរ្ត៍ និងផ្សព្វ ផ្សាយព័ត៌មានមិនពិត តាម បណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០ ២១ របស់អាខនហ្វែសប៊ុក ឡៃ លីប៉ោយប៉ែត ដែលមានខ្លឹម សារថា ៖ “យកតាម កាស៊ីណូអនឡាយច្រើនណាស់ និង កាស៊ីណូធំៗ នៅប៉ោយប៉ែត អត់មានអ្នកចុះឆែកសោះ។ ព័ត៌មានប្អូនធ្វើការនៅកាស៊ីណូអនឡាយថានាក់ កើតដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើ យ មានពួកពេទ្យស៊ីលុយខាងក្រៅ ទៅព្យាបាលទៀត។ ស្រុកខ្ញុំហើយ ថ្ងៃណា ថ្ងៃណាបាន ពួកអាពុករលួយអស់ណឹង ងាប់អស់។ ជាលទ្ធផលម្ចាស់អាខោនខាងលើមានឈ្មោះ ឈុន សុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ដោយ មានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអ យ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានយកឈ្មោះ ឈុន សុខហេង មកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីយកមកធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះ តទៅទៀត ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.