ខេត្តរតនគីរី៖ករណីអគ្គីភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង និង ឆេះរថយន្តយីឌុបអស់ប្រហែល20%មួយគ្រឿង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២ ខែ មិថុនា ឆ្នាំ២០២១។
ខេត្តរតនគីរី៖ ថ្ងៃពុធ ៧ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥:១៥ នាទី មានករណីអគ្គីភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិ មួយ ឃុំ ឡាមិញ ស្រុក បរកែវ ខេត្ត រតនគិរី កម្លាំងប៉ុស្ដិ៍ឡាមិញ បានសហការជាមួយកម្លាំងអធិការ ដឹកនាំដោយលោក អនុសេនីយ៍ឯក ខាំ ស៊ី អធិការរងផែនសណ្ដាន់ធ្នាប់សាធារណះ បានដឹកនាំកម្លាំងធ្វើការពន្លត់និងប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ។
+ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តភ្លើង (ផ្ទុះសេខ្សែភ្លើង) ។
+ ម្ចាស់ផ្ទះឈ្មោះ អុឹម សំអ៊ុន ភេទ ស្រី អាយុ ៨៦ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ៣ នាក់ម្ដាយកូន ។
+ សំភារះខូចខាតរួមមាន៖
- ទូរដាក់សម្លៀកបំពាក់ឈើចំនួន ០២
- ទូរទឹកកក ០១
- គ្រែដេក ៣
- ខ្សែដៃផ្លាកទីនទំងន់ ០៧ ជី ១ខ្សែ
- ជញ្ជៀនផ្លាកទីនទំងន់ ១.៧ ជី ១វង់
- ទូរទស្ទ័ ០១ គ្រឿង
- ប្រាក់ខ្មែរចំនួន ៤០ មុឺន
- ប្រាក់ដុលា្ល ២០០$
- ខូចខាតឆេះរថយន្តយីឌុប អស់ ២០% និងសំភារះប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត ។
( ប្រភព: នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ)