January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ខេត្តកណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវករណីរបស់ពលរដ្ឋរាយការពីម្ចាស់អាជីវកម្មដឹកដីបណ្តាលអោយ បែកភក់ រអិល ពិបាកធ្វើដំណើរ

ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២១។

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបំភ្លឺឆ្លេីយតបទៅនឹងការចូលផ្ញើសាររបស់ប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ក្នុងប្រអប់សារ​ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ មានខ្លឹមសារថាៈ​ ខ្ញុំបាទសុំមេត្តាមិនបញ្ចេញឈ្មោះ សូមរាយការណ៍ពីស្ថានភាពផ្លូវមួយខ្សែនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានការបែកភក់ រអិល ពិបាកធ្វើដំណើរ ពេលភ្លៀងធ្លាក់ ដោយសារមានក្រុមរថយន្តដឹកដី ធ្លាក់រាយប៉ាយពាសពេញផ្លូវ សូមលោកស្នងការមេត្តាជួយសម្រួលដោយក្តីអនុគ្រោះផង។ ​ ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ និងមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបញ្ជាអោយសមត្ថកិច្ចជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ចុះពិនិត្យស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល ៖​ នៅរសៀល ថ្ងៃទី០៦ ខែ​មិថុនា ឆ្នាំ​២០២១​ វេលាម៉ោង១២ និង៣០នាទី សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានស្រាវជ្រាវឃើញថា នៅចំណុចជិតវិហារសាសនាព្រះយេស៊ូគ្រិស្ត ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មានរថយន្តដឹកដីដែលដឹកឆ្លងកាត់ ពីម្ខាងផ្លូវ ទៅចាក់បំពេញម្ខាងផ្លូវទៀត ដែលបើកបរឆ្លងកាត់ផ្លូវលេខ ២៦១ ប្រហែល ៥០ម៉ែត្រ និងមានការជ្រុះដីខ្លះៗ ដែលធ្វើឱ្យហុយនៅពេលក្តៅ និងរអិលពេលមានភ្លៀងធ្លាក់ ពិតប្រាកដមែន។ ​ បន្ទាប់ពីពិនិត្យឃើញដូច្នេះ សមត្ថកិច្ចបានហៅតំណាងម្ចាស់អាជីវកម្មដឹកដី (ដោយម្ចាស់អាជីវកម្ម មិននៅ ជាប់ការងារតាមខេត្ត) មកធ្វើកិច្ចសន្យា និងអប់រំណែនាំ ដូចខាងក្រោម៖ ១.រថយន្តផ្ទុកដី មិនឲ្យលើសពីកំពស់ទ្រុង។ ២.គ្របឲ្យបានត្រឹមត្រូវ មុននឹងដឹកដីចេញពីរណ្ដៅដី។ ៣.ឲ្យអ្នកបើកបរ បើកបរក្នុងល្បឿនយឺតៗ នៅតំបន់ប្រជាជនរស់នៅនេះ។ ៤.ម្ចាស់អាជីវកម្មត្រូវរៀបចំអោយមានអ្នកជួយសម្រួលចរាចរណ៍ និងសម្អាតផ្លូវជាប្រចាំ។ ​ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.