ឧត្តមសេនីយ៍ឯក ស ថេត៖បានណែនាំបន្ថែមដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សត្រូវតែត្រួតពិនិត្យឡេីងវិញនូវឯកសារអ្វីខ្លះនូវសេសសល់ និងត្រូវធ្វេីជូនប្រជាពលរដ្ឋឡេីងវិញឲ្យបានឆាប់រហ័សបំផុត
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទាក់ទងទៅលោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យឡេីងវិញ និងស្រាវជ្រាវមេីលថាតេីមានឯកសារអ្វីខ្លះនូវសេសសល់ និងត្រូវធ្វេីជូនប្រជាពលរដ្ឋ ដោយបន្តធ្វេីកិច្ចការនេះឡេីងវិញឲ្យបានឆាប់រហ័សបំផុត បន្ទាប់ពីមួយរយ:ពេលកន្លងមកនេះកម្លាំងស្ទេីរតែទាំងអស់ជាប់រវល់លេីការងារបិទខ្ទប់ ការងារអនុវត្តបម្រាមគោចរ និងការងារប្រចាំការតាមតំបន់ក្រហម លឿងទុំ និងតំបន់លឿង ៕
( ប្រភព: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)