តារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍ ដោយមកទាន់ឃើញកំពង់តែចាក់ទឹកដូងជាមួយប្រុសផ្សេងនៅក្នុងបន្ទប់
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២១។
ភ្ញាក់ផ្អើលអស់មហាជនទាំងយប់ ករណីតារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍អ្នកមេម៉ាយកូន២ រហូតរងការរិះគន់យ៉ាងខ្លាំងពីមហាជន លោកបានបញ្ចេញមូលហេតុមួយចំនួន នៅពីក្រោយករណីនេះ។
(ថ្ងៃទី 16 June 2021 ម៉ោង 1:49 pm)
ភ្នំពេញ៖ ការបង្ហោះសារនិងរូបភាពនៃការបែកឈាមជាំសាច់ រហូតលេចចេញសារស្តីបន្ទោសទៅភាគី ខាងប្រុសយ៉ាងខ្លាំង។ ស្រាប់តែពេលនេះ តារាសម្តែង លោក អេដវីន បានឆ្លើយតបការបញ្ចេញយោបល់នៅលើការបង្ហោះសារ និងរូបភាពនោះយ៉ាងចាក់ដោត និងកាន់តែពង្រីករឿងរ៉ាវនេះកាន់ធំ។
ក្រោយពីធ្វើឲ្យមានការភ្ញាក់ផ្អើលអស់មហាជនទាំងយប់ថ្ងៃទី១៥ ខែ មិថុនាឆ្នាំ ២០២១លើករណីតារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍អ្នកមេម៉ាយកូន២ រហូតរងការរិះគន់យ៉ាង ខ្លាំងពីមហាជន។ ពេលនេះលោកបានបញ្ចេញមូលហេតុមួយចំនួននៅពីក្រោយករណីនេះហើយ។
តារាសម្តែងរូបនេះបានបញចេញប្រតិកម្មតបទៅអ្នកបញ្ចេញយោបល់មួយចំនួនថា ចាំសាមីខ្លួនចាំលូកដៃ គេនាំគ្នា លេងចាក់ទឹកដូងក្នុងបន្ទប់ នឹងណាបង ហើយខ្ញុំទៅទាន់សុំគេលេងដែរ គេអត់ឲ្យលេង ហើយដៃគូគេវៃខ្ញុំបែកភ្នែក គាត់ក៏បោះសោឡានឲ្យគេជិះរត់ទៀត សប្បាយលេងទេបង? សារនេះភ្ជាប់ដោយរូបភាពជាំប៉ោងភ្នែក ខាងឆ្វេងដើម្បីបញ្ជាក់ថាលោកពិតជាត្រូវគេវ៉ៃមែន។ កាន់តែធ្វើឲ្យគេភាក់ផ្អើលក្រោយពីតារារូបនេះបានបញ្ចេញយោបល់តបទៅកាន់គូស្នេហ៍ដែលបានបញ្ចេញសារ
និងរូបថតអមដោយពាក្យគំរាមនេះដោយលោកបានចោទជាសំណួរយ៉ាងចាក់ដោតទៅកាន់គូស្នេហ៍ថា ស្រលាញ់ខ្ញុំហ តែពាក្យនឹងគួរតែខ្ញុំនិយាយទេ ខ្ញុំស្រលាញ់អ្នកពេក ទុកចិត្តអ្នកពេក បានអ្នកយកប្រុសមកដេកដល់ផ្ទះចឹងមែន?
កំដរលេង ខ្ញុំកំដរបាន តែខ្ញុំអាណិតកូនទេណា កូនស្រីខ្ញុំមិនចង់ឲ្យគាត់ធំឡើង ដឹងពីចរិកពស់របស់ម៉ែវាម៉េចទេ
ក្អែកអើយ កុំខំពាក់ស្លាបហង្សអីពាក់យ៉ាងណាក៏នៅតែជាក្អែកដែរ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាករណីដំបូងទេ ដែលគូស្នេហ៍មួយគូនេះធ្លាប់បានទម្លាយអំពីការប្រើប្រាស់ អំពើហិង្សាដាក់គ្នា រហូតផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបញ្ហាចម្រូងចម្រាសនេះត្រូវបានសម្របសម្រួល។ គេនៅមិនទាន់ដឹងទេថា តើរឿងនេះនឹងបន្តរីកធំកម្រិតណានៅឡើយទេ ហើយគេនៅបន្តរង់ចាំតាមដាន ខណៈដែលម្តាយរបស់អ្នកនាង បញ្ចកា ក៏បានចេញមុខប្រតិកម្ម និងមានការទម្លាយរូបថតមួយចំនួនបន្ថែមទៀតលើករណីហិង្សានេះ៕
San Prum Sourcing