ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៣០០គ្រួសារ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២១។
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៣០០គ្រួសារ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ ដោយក្នុងពិធីនេះមានការចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម, ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ រួមនឹងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។