ខេត្តកោះកុង៖ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩(Covid-19) ជូនប្រជាពលរដ្ឋ រស់នៅឃុំជំនាប់ ឃុំប្រឡាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២១។
ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការរជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩(Covid-19) ជូនប្រជាពលរដ្ឋ រស់នៅឃុំជំនាប់ ឃុំប្រឡាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ ( ប្រភព: កងទ័ពជើងទឹក)