លោកយាយអាយុ ១០១ឆ្នាំ ទទួលថវិកាចំនួន ៣លានរៀល និងសម្ភារៈឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច ហ៊ុន សែន
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០២១។
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ៣លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់លោកយាយអាយុ ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាបឋមសិក្សាចតុមុខ។