January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម ផៃ ស៊ីផាន៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មានទូទៅផ្ទុយពីការលើកឡើងរបស់អង្គការអ្នក រាយការណ៍គ្មានព្រំដែន

ភ្នំពេញ៖ ចេញផ្សាយថ្ងៃអង្គារ៍ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ​៦ ខែ​ កក្កដា ​ឆ្នាំ​២០២១។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មានទូទៅ ហើយបានច្រានចោលរបាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនដែលបាន ចោទប្រកាន់គ្មានការពិតមកលើរាជរដ្ឋាភិបាលកម្ពុជាថាបាន រារាំងធ្វើទុក្ខបុកម្នេញទៅលើបណ្តាញព័ត៌មានឯករាជ្យ។

ឯកឧត្តមផៃ ស៊ីផានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អ្នក នាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី៦ខែ កក្កដានេះថា ការចេញរបាយការណ៍ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែនកាលពីពេលថ្មីៗនេះគឺមិនអាចទទួលយកបានទេ បើប្រៀបធៀបកម្ពុជានៅក្នុងតំបន់ កម្ពុជាបានបើកឱកាសដល់អ្នកសារព័ត៌មានទូទៅបានប្រកបវិជ្ជាជីវៈរបស់ខ្លួនយ៉ាងរលូន មិនមានការរឹតត្បិតអ្វីឡើយ។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជា មានអ្នកនាំពាក្យគ្រប់ក្រសួងគ្រប់ស្ថាប័នពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលសេរីភាពរបស់អ្នកសារព័ត៌មាន។ កម្ពុជាមានអង្គភាព សារព័ត៌មានជាច្រើនទាំងវិទ្យុ កាសែត ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ ផេកហ្វេសប៊ុកផ្លូវការរាប់ម៉ឺនអង្គភាព នេះមិនទាន់រាប់បញ្ចូលពីការប្រើប្រាស់ហ្វេសប៊ុករបស់ប្រជាពលរដ្ឋផង។ ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី, សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺសុទ្ធតែមានហ្វេសប៊ុកផ្លូវការបើកឱ្យប្រជាពលរដ្ឋអាចបញ្ចេញមតិយោបល់ ប្រាប់ពីបញ្ហាប្រឈម ទុក្ខលំបាករបស់ពួកគាត់ និងស្នើសុំអ្វីមួយពីប្រមុខថ្នាក់ដឹកនាំដោយមិនចាំបាច់ឆ្លងអ្នកណានោះឡើយ ។ ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មានបរទេសខ្លះមកនៅស្រុកខ្មែរគឺជាសកម្មជន បម្រើឱ្យបរទេស ឬគណបក្សនយោបាយណាមួយ មិនមែនជាអ្នកសារព័ត៌មានវិជ្ជាជីវៈនោះទេ ពួកគេធ្វើសកម្មភាពគ្រាន់តែជាអ្នកបំបែកប្រជាពលរដ្ឋ និងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ ចំណែកអ្នកព័ត៌មាននៅកម្ពុជាដែលធ្វើការបម្រើសង្គមជាតិពិតប្រាកដ បានផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ជុំវិញវិធានការសុខាភិបាល និងវិធានអប់រំទប់ស្កាត់កូវីដ-១៩ ព្រមទាំងចូលរួមផ្សព្វផ្សាយយ៉ាងសកម្មក្នុងការកសាងជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សិទ្ធិមនុស្សជាដើម៕

www.information.gov.kh Sourcing

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.