កំពង់ស្ពឺ៖ អ្នកមានគម្រោងទៅលេងខ្នងផ្សារ សូមផ្អាកសិន ព្រោះសហគមន៍សម្រេចបិទតំបន់នេះ ១៤ថ្ងៃសិន
កណ្តាល៖ ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២១។
អ្នកមានគម្រោងទៅលេងខ្នងផ្សារ សូមផ្អាកសិន ព្រោះសហគមន៍សម្រេចបិទតំបន់នេះ ១៤ថ្ងៃសិន
កំពង់ស្ពឺ៖ យោងតាមសេចក្ដីជូនដំណឹងពីសហគមន៍ ទេសចរណ៍ធម្មជាតិខ្នងផ្សារ ពេលនេះអជ្ញាធរភូមិ និងប្រធានសហគមន៍តាំងបំពង់ សម្រេចបិតខ្នងផ្សារ១៤ថ្ងៃសិន គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១តទៅ ព្រោះស្ថានភាពកូវីដ-១៩ នៅកម្ពុជាកំពុងផ្ទុះខ្លាំង។
ពលរដ្ឋក្នុងសហគមន៍បានបញ្ជាក់ថា សម្រាប់ពួកគាត់ក្នុងសហគមន៍មិនមានបញ្ហាអីទេ តែពួកគាត់ខ្លាច ដូចនៅផ្សារកំពង់ស្ពឺគេបិត ហើយភ័យខ្លាចមានការឆ្លងកូវីដរាលដាល ដូច្នេះ ប្រជាពលរដ្ឋបិទតំបន់នេះកុំឱ្យមានភ្ញៀវចូល១៤ថ្ងៃសិន។ នៅតំបន់ខ្នងផ្សារ មិនមានសមាជិកសហគមន៍ណាម្នាក់ ឆ្លងជំងឺកូវីដនៅឡើយទេ។ នេះដោយយោងតាមការបញ្ជាក់របស់ លោក នំ រ៉ាគឺន ជាអ្នកភូមិនិងជាអ្នកមគ្គុទ្ទេសក៍នាំភ្ញៀវក្នុងសហគមន៍តាំងបំពង់ទៅតំបន់ខ្នងផ្សារ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។