ពិធីប្រគល់រថយន្តទិញពីប្រទេសចិនចំនួន២៩០គ្រឿង ឱ្យទៅកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤, ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
រថយន្តយោធាដែលកម្ពុជាទិញពីប្រទេសចិនចំនួន ២៩០គ្រឿង នឹងត្រូវចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដែលពិធីប្រគល់ និងទទួលរថយន្តទាំងនេះ នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
សូមបញ្ជាក់ថា ការទិញរថយន្តយោធាទាំងនេះ មិនត្រូវបានប្រើប្រាស់ថវិការបស់រដ្ឋនោះឡើយ ជាថវិកាចូលរួមរបស់សប្បុរសជនតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។ វត្តមានរថយន្តទាំងនេះ គឺជាការចូលរួមបម្រើដល់ប្រតិបត្តិការក្នុងវិស័យយោធា ក៏ដូចជាកងនគរបាលជាតិសម្រាប់ជាប្រយោជន៍របស់ជាតិ៕