លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ បានអញ្ជើញចូលរួមក្នុងកម្មពិធីបំពាក់មេដាយ អ.ស.ប ដល់កងកម្លាំងរក្សាសន្តិភាពប្រទេសឥណ្ឌា និងប្រទេសកាស្សាស្ថាន នៅបន្ទាយ UNP4-2 ។
កណ្តាល៖ ចេញផ្សាយថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២១។
លីបង់: កាលពីថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ មេបញ្ជាការរង តំណាង លោក វរសេនីយ៍ឯក រ័ត្ន តុលា មេបញ្ជាការ កងវិស្វកម្មពហុជំនាញលេខ ៩២៨ អមដំណើរដោយ មេបញ្ជាការ កងអនុសេនាតូចគាំទ្រភស្តុភារ មេបញ្ជាការ កងអនុសេនាតូចស្ថាបនាសំណង់ផ្តេក និងបញ្ឈរ បានអញ្ជើញចូលរួមក្នុងកម្មពិធីបំពាក់មេដាយ អ.ស.ប ដល់កងកម្លាំងរក្សាសន្តិភាពប្រទេសឥណ្ឌា និងប្រទេសកាស្សាស្ថាន នៅបន្ទាយ UNP4-2 ។ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី MUR មេបញ្ជាការ ប្រចាំយោធភូមិភាគខាងកើត ។
( ប្រភព: កងវិស្វកម្មពហុជំនាញលេខ៩២៨ សាធារណរដ្ឋលីបង់)