January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ប្រជាពលរដ្ឋ សំណូមពរសុំអោយបុគ្គលដែលប្តឹងពួកគាត់រឿងដីធ្លី អញ្ជើញមកបកស្រាយ នៅមុខអាជ្ញាធរ និងនៅមុខអ្នកសារព័ត៌មាន

កណ្តាល៖ ចេញផ្សាយថ្ងៃសៅរ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៤ ខែ​ កញ្ញា ​ឆ្នាំ​២០២១។

ខេត្តព្រះសីហនុ៖ នេះគឺជាឯកសារ និងជាភស្តុតាងបញ្ជាក់ថាលោកពូ ទែន ណាវ ពិតជាពលរដ្ឋតស៊ូរស់នៅជាក់ស្តែងលើទឹកដីក្រុមទី១៨ ចំណុចទូក្រឡាប់ ភូមិ១ ឃុំទំនប់រលក ពិតប្រាកដមែន។ដូច្នេះសូមបុគ្គលដែលប្តឹងពលរដ្ឋ អញ្ជើញមកបកស្រាយរឿងដែលលោកបានចោទប្រកាន់លោកពូ ទែន ណាវ ពីបទកាន់កាប់អចលនវត្ថុអ្នកដទៃនិងប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុសុច្ចរិត។ តើបុគ្គលដែលប្តឹងពលរដ្ឋមានទិន្នន័យ និងភស្តុតាងជាក់ស្តែងអ្វីខ្លះមកបញ្ជាក់ថាលោកពិតជាម្ចាស់អចលនវត្ថុនៅលើដីចំណុចទូក្រឡាប់ ភូមិ១ពិតប្រាកដមែននោះ?។ជាចុងក្រោយប្រជាពលរដ្ឋបានសំណូមពរសុំអោយបុគ្គលដែលប្តឹងពួកគាត់ អញ្ជើញមកបកស្រាយ និងជជែកគ្នាអោយដឹងសរខ្មៅនៅមុខអាជ្ញាធរ និងនៅមុខអ្នកសារព័ត៌មានជាសាក្សី។
ទីតាំងដីស្ថិតនៅក្រុមទី១៨ ចំណុចទូក្រឡាប់ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕
សូមអរគុណ!

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.