ការបកស្រាយរបស់ អ្នកនាង សឿ សុធារ៉ា រឿងតុងទីនដេញងាប់អស់មេចេញសងជំនួសកូន
ចេញផ្សាយថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០២១។
រឿងតុងទីន ដេញ(ងាប់)យកលុយទៅប្រើប្រាស់រួចហើយ
តែមិនព្រមសងបង្វិលគេវិញតាមការកំណត់។
សារបកស្រាយរបស់តារាសិល្បៈល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា ទាក់ទងនឹងរឿងរ៉ាវជំពាក់លុយគេមិនសង ក្នុងរឿងការលេងតុងទីន( ដេីម្បីបង្វិលលុយទៅអោយគ្នាទៅវិញទៅមក)
ដែលបង្កការភ្ញាក់ផ្អើលក្នុងពេលកន្លងមក
ដូចបងប្អូនបានដឹងរួចមកហើយថា មានសារព័ត៌មានបានចុះផ្សាយជាហូរហែរអំពីនាងខ្ញុំ ពីរឿងដែលនាងបានជំពាក់លុយគេមិនសង ក្នុងរឿងការលេងតុងទីន”ដើម្បីបង្វិលលុយទៅអោយគ្នាទៅវិញ ទៅមក”
នូវទឹកប្រាក់ត្រឹមតែ844$តែប៉ុណ្ណោះ គេមិនទុកមុខអោយនាងខ្ញុំដែលកំពង់រងគ្រោះដោយសារតែកូនៗដេញយកលុយទៅបាត់រួចមិនព្រមសងមកវិញដោយគ្មានទំនួលខុសត្រូវ រហូតធ្វើអោយគេចុះផ្សាយអំពីនាងខ្ញុំទាល់តែបានដែលនាងខ្ញុំកំពង់តែទទួលខុសត្រូវហើយ។
ដូច្នេះ បើនាងខ្ញុំបានជាជ្រុលប្រឡាក់ទៅហើយ អ្នកដែលជំពាក់នាងខ្ញុំក៏ត្រូវតែប្រឡាក់ជាមួយនឹងនាងខ្ញុំដែរ។
ជាក់ស្តែងថ្ងៃនេះ នាងខ្ញុំសូមបង្ហាញមុខកូនតុងទីនខ្ញុំពីរនាក់ ដែលជំពាក់លុយនាងខ្ញុំមិនព្រមសង ហើយធ្វើអោយនាងខ្ញុំរងគ្រោះដោយសារតែពួកគាត់ រហូតយកប្លង់ផ្ទះដែលជាជម្រកចុងក្រោយរបស់នាងខ្ញុំទុកសម្រាប់កូនៗនាងខ្ញុំបានជ្រកយកទៅបញ្ចាំ ដើម្បីបំពេញទំនួលខុសត្រូវទៅអោយកូនៗផ្សេងៗដ៏ទៃទៀតដើម្បីកុំអោយមានបញ្ហាចោទប្រកាន់ណាមួយឡើង។ រាយនាមកូនតុងទីនដូចខាងក្រោម៖
ទីមួយ៖ ឈ្មោះ អ្នកនាង ស្រេង សុកាន់ដា (ហៅស្រីញ៉ុង)តារាកំប្លែង
ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 10860$ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១.មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ220$ រហូតចប់តុងទីននាងខ្ញុំ40ថ្ងៃទៀត…បញ្ជាក់(តុងទីនក្បាល20$ គាត់លេង11ក្បាលងាប់ទាំងអស់)។
ទីពីរ៖ ឈ្មោះ អ្នកនាង ជួន ចាន់រតនា (ហៅស្រីអយ)អតីតតារាកំប្លែង ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 9520$ គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១. មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ173$ រហូតចប់តុងទីននាងខ្ញុំចំនួន40ថ្ងៃទៀត…បញ្ជាក់(តុងទីនក្បាល20$ គាត់លេង7ក្បាលងាប់5រស់2)។
ហើយខ្ញុំថែមទាំងចេញលុយជំនួសគាត់500$ ចំនួន37សប្តាហ៍ទៀត ដែលគាត់បានលេងតុងទីនជាមួយនាងខ្ញុំមួយខ្សែទៀតគឺ ក្បាល100$។
-សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអ្នកនាងទាំងពីរមេត្តាយកលុយមកសងនាងខ្ញុំផង ដើម្បីខ្ញុំយកលុយហ្នឹងទៅអោយកូនៗដែរគេរងគ្រោះដោយសារតែអ្នក៕