January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

រថយន្តធន់ធំដឹកដែកបើកលឿនបោះពួយទៅបុកកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ ម្ចាស់ភ័យព្រលឹងចុងសក់…!

ចេញផ្សាយថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣០ ខែ​ តុលា ​ឆ្នាំ​២០២១។

រថយន្តធន់ធំដឹកដែកបើកលឿនបោះពួយទៅបុកកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ ម្ចាស់ភ័យព្រលឹងចុងសក់…!
ភ្នំពេញ÷អ្នកបើកកង់បីឥណ្ឌាមួយគ្រឿងមកឈប់ដើម្បីរងចាំភ្លើងស្តុបត្រូវបានរថយន្តធន់ធំដឹកដែកមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកពីក្រោយជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកគូទពេញទំហឹងផ្លោងទៅបោកខ្ទប់ជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខរងការខូចខាតបន្តិចបន្តូច ចំណែកបីឥណ្ឌាវិញគឺរងការខូចខាតស្ទើរតែទាំងស្រុង។
ហេតុការណ៍គ្រោះ.ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣៥នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងស្តុប មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HJ-1420 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើងក្នុងគោលបំណងឆ្លងទៅផ្លូវ២០១១ ស្រាប់តែមកដល់កន្លែងភ្លើងស្តុបលោតសញ្ញាពណ៌ក្រហមក៍បានឈប់ មួយសន្ទុះ ខណៈពេលនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក HYUDAI ក្បាលពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-5052 បើកស្របទិសដៅគ្នាមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនសុីក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងខ្ទាតទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿងដែលនៅខាងមុខធ្វើឲ្យកង់បីឥណ្ឌាមូតគ្រឿងនោះរួញចូលគ្នារងការខូចខាតយ៉ាងដំណំ ម្ចាស់បានរួចផុតពីសេចក្ដី.ស្លា .ប់ភ័យព្រលឹងចុងសក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងជាមួយនឹងកង់បីឥណ្ឌាមកដាក់អែបខាងចិញ្ចើមផ្លូវហើយទុកពេលឱ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងជាសំណងរាល់ការខូចខាតទៅឲ្យម្ចាស់កង់បីឥណ្ឌាចំនួនទឹកប្រាក់ប្រាំបីរយដុល្លារ(800$)ដើម្បីបញ្ចប់រឿង។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.