ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើនៅថ្ងៃទី២៧ធ្នូ
ចេញផ្សាយថ្ងៃច័ន្ទ ៤កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២១។
ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២១
ក្រសួងអប់រំ យុវជន និងកីឡាបានចេញសចេក្ដី ស ម្រេ ច ចុងក្រោយកំណត់យកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ជាថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុ តិ យ ភូមិជាផ្លូវការ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសូងអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី០៥ខែវិ ច្ឆិ កា ឆ្នាំ២០២១ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិត្រូវរំកិលកាល បរិច្ឆេ ទទៅ ថ្ងៃ ទី ២ ៧ ខែធ្នូឆ្នាំ២០២១ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។
ឯកឧត្តម រស់ សុវាចា បានសង្កត់ធ្ងន់ថា«ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោល កា រ ណ៍ ច្បា ប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសូងអប់រំ យុវជន និងកីឡាក៏បានបញ្ជាក់ថា ការប្រឡងស ញ្ញា ប ត្រ មធ្យមសិក្សាបឋមភូមិនៅរក្សាកាលបរិច្ឆេទដដែលគឺថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២១។ចំណែកឯ បវេសនកាលឆ្នាំ២០២១-២០២២ចាប់ផ្ដើមនៅថ្ងៃទី១០ខែមករាឆ្នាំ២០២២៕
information.gov.kh