គ្រូជោគជ័យ លោក ប៊ុន រស្មី ហៅ (ប៊ុន ផាក) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីក្លែងបន្លំជាមេធាវី
ចេញផ្សាយថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២១។
គ្រូជោគជ័យ លោក ប៊ុន រស្មី ហៅ (ប៊ុន ផាក) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីក្លែងបន្លំជាមេធាវី
ភ្នំពេញ៖ គ្រូជោគជ័យ លោក ប៊ុន រស្មី ហៅ (ប៊ុន ផាក) ដែលជាគ្រូបណ្តុះបណ្តាលភាពជោគជ័យ និងឮសូល្បីថា ជោគជ័យទាំងរឿងស្នេហាទៀតនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន និងបានបញ្ជូនមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នេះ ពាក់ព័ន្ធបទល្មើសក្លែងបន្លំតាំងខ្លួនជាមេធាវី ។
យោងតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក មិនមែនជាមេធាវីនោះទេ ។
តើរឿងហេតុ និងវិត្តន៍ទៅជាយ៉ាងណាបន្តទៀតនោះ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយពេលនេះ តុលាការកំពុងតែសាកសួរ លោក ប៊ុន រស្មី ហៅ ប៊ុន ផាក បន្តទៅតាមនីតិវិធីច្បាប់៕