January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន៖ ការចាំបាច់សាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដោយស្ថានភាពភ្ញៀវទេសចរមានការកើនឡើង

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៩ ខែ​ធ្នូ ​ឆ្នាំ​២០២១។

សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ការចាំបាច់សាងសង់អាកាសយានដ្ឋាន អន្តរជាតិថ្មី ដោយស្ថានភាពទេសចរកើនពីមួយដំណាក់ទៅមួយដំណាក់ ដែលតម្រូវសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និង សៀមរាប ដែលអាចមានសមត្ថភាពខ្ពស់សម្រាប់ទទួលយន្តហោះធំៗ ដើម្បីឆ្លើយតបនឹងកំណើន នៃការធ្វើដំណើរអ្នកទេសចរអន្តរជាតិ ហោះហើរមកកាន់កម្ពុជា ។

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកសាង ព្រលានយន្តហោះចំនួន២កន្លែង គឺ នៅរាជធានីភ្នំពេញនិងនៅខេត្តសៀមរាបជាអាកាសយានដ្ឋានធំៗលំដាប់អន្តរជាតិ ដើម្បីធានាបាន ការចុះចតប្រភេទយន្តហោះ អែលបើស(Airbus)៣៤០ យន្តហោះអែលបើស៣៥០ និងប្រភេទយន្តហោះ ប៊ូអ៊ីង៤០០. ប្រភេទយន្តហោះប៊ូអ៊ីង ៧៤៧ .ប្រភេទយន្តហោះប៊ូអ៊ីង ៧៧៧ ជាដើម។ សម្តេចតេជោ បានបញ្ជាក់ថា វិស័យអាកាសចរណ៍ កំពុងដំណើរការប្រសើរឡើងវិញ ក្នុងប្រទេសកម្ពុជាយើង ធ្វើយ៉ាងណាឱ្យគោលដៅទេសចរ បានចំនួន ១៥លាននាក់ឬ២០លាននាក់ នៅពេលដែលផ្លូវនេះ ពង្រីករួចរាល់ ប្រទេសកម្ពុជាយើងនឹងមានលទ្ធភាពហោះហើរ ទៅដល់ប្រទេសអឺរ៉ុបមួយចំនួនដូចជាប្រទេសបារាំងជាដើម។ សំឡេង៖ «ប្រជាជនតែងតែចោទសួរថា« ហេតុអ្វីបានជាទីក្រុងភ្នំពេញមានអាកាសយានដ្ឋានមួយហើយចាំបាច់មកកសាង នៅអាកាសយាន ដ្ឋាន មួយទៀតនៅទីក្រុងភ្នំពេញ ។ សៀមរាបក៏ដូចគ្នា មានអាកាសយានដ្ឋានមួយហើយ ចាំបាច់មកកសាង អាកាសយានដ្ឋាន មួយទៀត ? សំណួរនេះពិតជាត្រឹមត្រូវណាស់ គឺវាផ្តល់នូវការពន្យល់មួយឱ្យច្បាស់ អំពីការរីកចម្រើនឡើង ដែលវាជាសេចក្តីត្រូវការ ដើម្បីការពង្រីក នូវសមត្ថភាពក្នុងការទទួលជើងហោះហើរ ពីក្រៅប្រទេសឬក្នុងប្រទេសទៅតាមព្រលានយន្តហោះ ។ នៅទីក្រុងភ្នំពេញរបស់យើង សមត្ថភាព ស្រូបភ្ញៀវ ចំនួនណាមួយ ដែលមិនអាចឱ្យយើងទាញយកផលប្រយោជន៍ ពីរការបើកចំហពីជើងមេឃ សម្រាប់ទទួលវិស័យទេសចរណ៍ ដែលនឹងអាចមកកាន់តែច្រើនៗឡើង ។ សមត្ថភាពទទួលរបស់យើង ក្នុងមួយពេល ទទួលយន្តហោះបានត្រឹមតែប៉ុន្មានគ្រឿងតែប៉ុណ្ណោះ នៅទីក្រុងភ្នំពេញ ហើយកាន់តែតិចទៀតនៅសៀមរាប ទទួលយន្តហោះត្រឹម ធុនតូច ដែលមិនអាចចតយន្តហោះធុនធំបានទេ ។ អញ្ចឹងទេបានជាមានតម្រូវការនៃការពង្រីក នៅព្រលានយន្តហោះថ្មីបន្ថែមទៀត នៅថ្ងៃនេះបានឃើញថា នៅទីនេះគឺកំពុងសាងសង់ ហើយយើងមើល ស្តង់ដារនេះ គ្រាន់តែពិនិត្យមើលបន្តិច វាមិនអន់ជាងអាកាសយានដ្ឋានអន្តរជាតិធំៗនៅលើពិភពលោក»ឡើយ៕

www.information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.