January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អធិការស្រុកគិរីវង់៖ អត់ហ៊ានធ្វើការបង្រ្កាបល្បែងភ្នាល់ស៊ីសង (បញ្ជល់មាន់ និងអាប៉ោង) ដ៍ធំ ដំណើរការបើកលេង ជ្រកក្រោមស្លាកយីហោ កាស៊ីណូ ថបដាយអឹមុន(Casino Top Dai Mond)

ចេញផ្សាយថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៣ ខែ​ធ្នូ ​ឆ្នាំ​២០២១។

ពិតជាថ្លើមធំមែន ល្បែង (បញ្ជល់មាន់និងអាប៉ោង) ដ៍ធំ ដំណើរការបើកលេង ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់យ៉ាងរំភើយ ដែលជ្រកក្រោមស្លាកយីហោ កាស៊ីណូ ថបដាយអឹមុន (Casino Top Dai Mond) លោកអធិការនគរបាលស្រុកគិរីវង់ អត់ហ៊ានធ្វើការបង្រ្កាប!!

(តាកែវ) ÷ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ មានទីតាំង(បញ្ជល់មាន់និងអាប៉ោង) កំពុងដំណើរការបើកភ្នាល់លេងខុសច្បាប់មួយកន្លែងដែលជ្រកក្រោមស្លាកយីហោ កាស៊ីណូ ថបដាយអឹមុន (casino Top Dai Mond) ស្ថិតនៅក្នុងឃុំភ្នំដិនស្រុកគិរីវង់ ខេត្តតាកែវ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹង បានជាមិនហ៊ានធ្វើការបង្រ្កាប ទុកបណ្តោយឲ្យបើកលេងដោយរលូនយ៉ាងនេះ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែង (បញ្ជល់មាន់និងអាប៉ោង បៀ) បើកលេងភ្នាល់ (ស៊ីសងដាក់លុយ) ខុសច្បាប់នៅក្នុង កាស៊ីណូ ថបដាយអឹមុន casino Top Dai Mond គឺភាគច្រើនសុទ្ធតែជា (ភ្ញៀវជនជាតិខ្មែរ) ចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino ភ្ញៀវខ្លះចូលតាមផ្លូវមុខឯភ្ញៀវខ្លះទៀតចូលតាមផ្លូវក្រោយ។

បងប្អូនប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា៖ តាំងពីភូមិឃុំ របស់ពួកគាត់កើតមានល្បែងសុីសង (បញ្ជល់មាន់ និងអាប៉ោង) បើកភ្នាល់លេងខុសច្បាប់កាលណាមកពួកគាត់មានការភ័យខ្លាចកើតមានចោរកម្មដូចជា (ចោរលួច ចោរឆក់ និង ចោរប្លន់ជាដើម។ល។ និង។ល។ ហើយថ្មីៗនេះស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញនិងហាមមិនឲ្យបងប្អូនពលរដ្ឋជួបជុំគ្នានាច្រើនដើម្បីទប់ស្កាត់ការពារកុំឲ្យឆ្លងជំងឺកូវីដ ១៩ (COVID-19) មិនមែនឲ្យបើកល្បែងស៊ីសងទេ តែផ្ទុយទៅវិញ កាស៊ីណូ ថបដាយអឹមុន (casino Top Dai Mond) បានបើកលេងល្បែងស៊ីសង (បញ្ជល់មាន់និងអាប៉ោង) ហើយថែមទាំងមិនគោរពតាមច្បាប់ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងច្រើនកុះករ។

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ លោក អ៊ូច ភាអភិបាល នៃគណអភិបាលខេត្តតាកែវ និង លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ សូមមេត្តាមានចំណាត់ការផងទាន! តើលោកមិនដឹងឬក៏លោកដឹងតែធ្វើមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។

ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកស្នងការមេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែង (បញ្ជល់មាន់និងអាប៉ោង) បើកភ្នាល់លេងខុសច្បាប់ដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះលោកអធិការស្រុកមិនហ៊ានធ្វើការបង្រ្កាបល្បែងសុីសង(បញ្ជល់មាន់ និងអាប៉ោង) កំពុងបើកភ្នាល់លេងខុសច្បាប់នោះទេ។
ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែងសុីសងទាំងអស់នេះបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

អង្គភាព ព័ត៌មាន យើងខ្ញុំ ចុះផ្សាយដើម្បីរិះគន់ ក្នុងន័យស្ថាបនាតែប៉ុណ្ណោះហើយយើងខ្ញុំរង់ចាំបកស្រាយរាល់ម៉ោងធ្វើការ។

សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.