ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់ ក្នុងប្រទេសមីយ៉ាន់ម៉ា មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម
ចេញផ្សាយថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា អ្នក ដែលប្រឆាំងជាមួយនឹងបទឈប់បាញ់ ក្នុងប្រទេសមីយ៉ាន់ម៉ា មានន័យថាអ្នកចង់ឱ្យ មនុស្ស ស្លាប់និងរបួសដោយសារសង្រ្គាម ហើយអ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយ មានន័យ ថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាត ត្បាតកូវីដ-១៩។
នៅលើផេកផ្លូវការ នាថ្ងៃទី ០៨ ខែមករា ឆ្នាំៗ០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន សរសេរថា “ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែក បញ្ចៀស ប្រទេសនេះពីអំពើហិង្សានិងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្ស ធម៌ តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
អាស៊ាននិងដៃគូដែល ចង់ចូលរួម ក៏ដូចជា មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីឱ្យការឈប់ បាញ់និង ការផ្តល់ជំនួយអនុវត្តន៍ទៅបានប្រកបដោយប្រសិទ្ធភាព”។ សម្ដេចតេជោគូស បញ្ជាក់ថា អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់ មានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ និង របួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយ មានន័យថាអ្នកចង់ ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បា តកូវីដ ១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានរម្លឹកឱ្យដឹងដែរថា “ខ្ញុំសូមឆ្លៀតឱកាសនេះ បញ្ជាក់ ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំ នៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួង ការបរទេស (០៨ មករា ១៩៧៩-០៨ មករា ២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយ ដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបាន ក្លាយ ខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៏ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើ ការដឹកនាំ នយោបាយទាំងក្នុង និងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់កិច្ចការមួយនេះ។”
គួរបញ្ជាក់ដែងថា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បំពេញ ទៅទស្សនកិច្ចការងាររយៈពេលពីរថ្ងៃ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលជាការតប តាមការអញ្ជើញរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុម ប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានោះ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ កម្ពុជា បានអញ្ជើញវិលត្រឡប់មកដល់កម្ពុជាប្រទេសវិញប្រកបដោយសុវត្ថិភាព តាមជើង យន្ត ហោះពិសេស។ ជាលទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ ថ្នាក់ដឹកនាំទាំងពីរបាន សម្រេច លទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។
ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់ រហូតដល់ចុង ឆ្នាំ២០២២ ហើយឯកឧត្តមក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិ ង្សា ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានគាំទ្រឱ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួល ដល់ការ ផ្ដល់ជំនួយ ព្រមទាំងធានា និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រធាន អាស៊ាន ឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធផងដែរ។
ម្យ៉ាងទៀត នៅក្នុង ឱកាសបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា រាជរដ្ឋាភិ បាលកម្ពុជា ក៏បានផ្ដល់ជំនួយមួយចំនួនទៀត ដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ក្នុងនោះមានដូចជា ម៉ាសចំនួន ៣ ២០០ ០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០ ០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារបរិក្ខារពេទ្យមួយចំនួន ទៀត៕
information.gov.kh