January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩

ចេញផ្សាយថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​មករា ​ឆ្នាំ​២០២២។

អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩។

អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បាននិយាយថា អ្នកស្លាប់នោះ គឺជាស្ត្រីអាយុ ៨៦ឆ្នាំ មកពីខេត្តសុងក្លានៅភាគខាងត្បូង។

ប្រទេសថៃបានរកឃើញករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាលើកដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ចេញឡើងវិញនូវការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេស។

អ្នកនាំពាក្យរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាង ១០ ០០០នាក់ហើយ។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីក្នុងឆ្នាំ២០២០ មក ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ២,៤លាននាក់ ដោយមានអ្នកស្លាប់ប្រមាណជិត ២២ ០០០នាក់។ កាលពីថ្ងៃទី១៦ ខែមករា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៨ ០៧៧នាក់ និងករណីស្លាប់ថ្មីចំនួន ៩នាក់។

ប្រមាណ ៦៦ភាគរយនៃប្រជាជនប្រមាណ ៧២លាននាក់ដែលរស់នៅក្នុងប្រទេសថៃបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយប្រមាណជិត ១៥ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕

information.gov.kh

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.