January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ឯកឧត្តម​ ជុំ​ ហាត​ អញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​ ឃុំ​ ក្រុង​ ស្រុក​ ខេត្ត​ ក្នុងរចនាសម្ព័ន្ធ​ ស.ស.យ.ក​ខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៣ ខែ​មីនា ​ឆ្នាំ​ ២០២២។

ខេត្តស្វាយរៀង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២–

នាព្រឹកថ្ងៃអាទិត្យ១១កើត​ ខែផល្គុន​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២២នេះ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ ​បានញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ​ ឃុំ​ ក្រុង​ ស្រុក​ ខេត្ត​ ក្នុងរចនាសម្ព័ន្ធ​ ស.ស.យ.ក​ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។

មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរ និងភាគីពាក់ព័ន្ធ លើកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។

ឯកឧត្តមអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់ និងសង្គមជាតិ។ ឯកឧត្តមបន្តថា «ការចូលរួមកសាងប្រទេសជាតិ គឺជាកាតព្វកិច្ចមួយដ៏ចម្បងរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគឺយុវជន ព្រោះយុវជន ជាអនាគតនៃអ្នកបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ»។

ទន្ទឹមនេះ ការអភិវឌ្ឍន៍ក្នុងសង្គមមួយមិនមែនមានតែការដឹកនាំរបស់អ្នកដឹកនាំតែម្នាក់នោះទេ គឺចាំបាច់មានការចូលរួមចំណែកពីគ្រប់ប្រជាពលរដ្ឋទាំងអស់ ហើយចំណុចសំខាន់នៃការចូលរួមចំណែកក្នុងសង្គម គឺដើម្បីជាប្រយោជន៍សម្រាប់អនាគតប្រទេសជាតិ ។

information.gov.kh

ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.