January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្ដេចតេជោ ហ៊ុន សែន បង្ហាញរបៀបធ្វើការរបស់អាស៊ាន និងតួនាទីសម្របសម្រួល ជាមួយ អាម៉េរិក រឿងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក គឺឥណ្ឌូណេស៊ី មិនមែនកម្ពុជាទេ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៧ ខែ​មីនា ​ឆ្នាំ​ ២០២២។

ព្រៃវែង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការ បកស្រាយចំពោះអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា ប្រធានអាស៊ានមិនហ៊ាន ចូល រួមប្រជាជុំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដោយសម្ដេចបានបង្ហាញអំពីរបៀប របប ធ្វើការរបស់អាស៊ាន ក្នុងនោះសម្រាប់តួនាទីសម្របសម្រួលជាមួយអាម៉េរិក រឿងកិច្ច ប្រជុំ កំពូលពិសេសអាស៊ាន-អាម៉េរិក គឺប្រទេសឥណ្ឌូណេស៊ី មិនមែនជាកម្ពុជានោះទេ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកុមារ SOS ខេត្ដព្រៃវែង ស្ថិតនៅភូមិ លេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សូមបញ្ជាក់បន្តិច ឬការមិនយល់ ឬរឿងខ្លះចេះ មិនដល់ ដែលបង្កើតឱ្យមានបញ្ហា ខ្ញុំធ្លាប់បាននិយាយថា ឆ្នាំនេះខ្ញុំរវល់ទោះបីមានកម្មវិធី មួយចំនួននៅក្រៅប្រទេសក្តី ប៉ុន្តែកន្លងទៅ មានការបកស្រាយដោយបំភ្លៃការពិតចំពោះ ការ ប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២២។ ចំណុចនេះ ត្រូវបានបកស្រាយដោយមនុស្សចំនួនថាប្រធានអាស៊ាន មិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាន និងអាម៉េរិកនោះទេ”។

សម្ដេចតេជោបានថ្លែងថា ចំណុចនេះ សម្ដេចគួរផ្តល់ព័ត៌ មាន ជាក់ លាក់សម្រាប់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ជំនួសឱ្យការខ្វះការចេះដឹងដែល អ្នកខ្លះជាបណ្ឌិត  និងខ្លះជាសាស្ត្រាចារ្យ។

សម្តេចតេជោ នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថារបៀបធ្វើការរបស់អាស៊ាន យើងគឺជា ប្រធានអាស៊ានច្បាស់ហើយ  ប៉ុន្តែក្នុងអាស៊ានបានបែងចែកឱ្យប្រទេសនីមួយៗទទួល ខុស ត្រូវក្នុងការសម្របសម្រួលរវាងអាស៊ាន ជាមួយប្រទេសណាមួយ។  ឥឡូវនេះប្រទេស ដែល ធ្វើការសម្របសម្រួលជាមួយអាម៉េរិក គឺប្រទេសឥណ្ឌូណេស៊ី។ អីញ្ចឹងតួនាទីសម្រប សម្រួលជាមួយអាម៉េរិករឿងកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាម៉េរិក គឺឥណ្ឌូណេស៊ី មិនមែនជាកម្ពុជាទេ”។

សម្តេចតេជោលើកឡើងថា សហរដ្ឋអាមេរិកប្រកាសថ្ងៃ២៨-២៩ ខែមីនា ប្រជុំកំពូលពិសេសនោះ ខណៈពេលប្រទេសឥណ្ឌូណេស៊ីមិនបានធ្វើ ការសម្រប សម្រួលជាមួយសមាជិកអាស៊ានទេ ហើយនៅពេលឥណ្ឌូណេស៊ី ធ្វើការសម្របសម្រូលជា មួយប្រទេសអាស៊ាននោះ មានប្រទេសអាស៊ាន៤ មិនអាចចូលរួមប្រជុំនៅថ្ងៃទី២៨ និងថ្ងៃទី២៩បាន  ប៉ុន្តែក៏មានប្រទេសដែលអាចទៅចូលរួម គឺគេស្នើសុំប្រជុំនៅថ្ងៃទី២៦ និងថ្ងៃ ទី២៧ ខែមីនាវិញ។ តែភាគីអាម៉េរិកឆ្លើយតបថា ថ្ងៃទី២៦ និងថ្ងៃទី២៧ មិនអាច ប្រជុំបានទេ ដូច្នេះ ជម្រើសល្អភាគីទាំងពីរលើកពេលវេលាសិន ដើម្បីធ្វើការសម្រប សម្រួល តាមក្រោយ។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្ដី គឺតាមការប៉ាន់ស្មានថា ប្រធានាធិបតីសហរដ្ឋ អាមេរិក នឹងទៅអឺរ៉ុប ដែលតាមព័ត៌មានទទួលបានគឺគាត់ចូលរួមកិច្ចប្រជុំស្ថិត ក្នុងក្រប ខ័ណ្ឌ សន្និសញ្ញាអាត្លង់ទិចខាងជើង ឬអង្កការណាតូ  ឬអូតង់ ។ កាលបរិច្ឆេទ ប្រធា នា ធិប តី អាម៉េរិក នឹងចេញថ្ងៃទី២៤ ខែមីនា បើដូច្នេះ ប្រធានាធិបតីអាម៉េរិកមិនអាចលើក ពេល បានដោយមានការសម្របសម្រួលជាមួយក្រុមសមាជិកណាតូ នៅអឺរ៉ុបរួចហើយ។ ចំពោះ មេដឹកនាំអាស៊ានវិញគឺប្រទេសនីមួយៗមានកម្មវិធីដឹកនាំរៀងៗខ្លួន។ សម្ដេចតេជោបាន បញ្ជាក់បន្ថែមថា “អីចឹងខ្ញុំសូមពន្យល់ដល់ប្រជាពលរដ្ឋយើងសូមឱ្យយល់អំពី ថាកម្ពុជា ជាសមាជិក អាស៊ាន ហើយជាប្រធានអាស៊ានដែលប្រធានអាស៊ាននេះ គ្មានសិទ្ធិក្នុង ការ កំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនោះទេ។ ប្រធានអាស៊ាន មានសិទ្ធិ តែបញ្ចេញយោបល់ក្នុងការសម្របសម្រួលអំពីពេលវេលា ដើម្បីមានកុងសង់ស៊ីស ក្នុង ចំណោមសមាជិកអាស៊ានទាំង១០”។  សម្តេចតេជោបានបន្ដទៀតថា អ្នកដែលសម្រប សម្រួលក្នុង កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកគឺប្រទេសឥណ្ឌូណេស៊ី។ ដូច្នេះ សូមកុំមានការ ភាន់ ច្រឡំ ហើយអ្នកដែលមិនយល់សូមឱ្យទៅរៀនពីការងារអាស៊ានឡើងវិញ។

ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា “ខ្ញុំសង្ឃឹមថា អស់លោកបណ្ឌិត ឬអស់ លោកសាស្ត្រាចារ្យកិច្ចការអន្តរជាតិជាដើម នឹងរៀនសូត្រឱ្យចេះដឹងច្រើនជាងនេះ កុំឱ្យ គេហៅអាល្ងង់ទូ ពីព្រោះថាប្រទេសយើងមានសេតវិទូ ទស្សនវិទូ  ប៉ុន្តែក៏មានអាល្ងង់ទូ ដែរ។ ការដែលមិនមានការចេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធកិច្ចការអាស៊ាន នឹងធ្វើឱ្យចេញ ទៅ ជាមនុស្សបែបបោកប្រាស់”។ សម្ដេចតេជោបានឱ្យដឹងដែរថា ឧទាហរណ៍ ទម្លាក់កំហុស ឱ្យ ប្រធានអាស៊ានថាប្រធានអាស៊ានអត់ចង់ប្រជុំ រវាងអាស៊ាន និងអាម៉េរិក។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ទៀតថា “បញ្ហានេះសូមបញ្ជាក់ អីចឹងហើយខ្ញុំសូមបញ្ជាក់ថា ឆ្នាំនេះខ្ញុំចេញទៅក្រៅប្រទេសច្រើនបន្តិច ហើយបើគ្មានការ ប្រែប្រួលទេក្រោយចូលឆ្នាំខ្មែរ ខ្ញុំនឹងទៅប្រទេសជប៉ុនដើម្បីចូលរួមប្រជុំ ដោយផ្ទាល់អំពី បញ្ហាទឹក។ ដែលពីមុនគេគ្រោងប្រជុំតាមអនឡាញ ប៉ុន្តែដោយសារស្ថានភាពកូវីដ ធូរ ស្រាល ទើបគេ ពិចារណារៀបចំដោយផ្ទាល់ ហើយក៏មានការរៀបចំប្រជុំតាម អនឡាញ ដែរ”៕

ប្រភព៖information.gov.kh

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.