ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរចម្រុះ បានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ ជាជនជាតិវៀតណាម នៅបឹងទន្លេសាប
ចេញផ្សាយថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២។
ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរចម្រុះ បានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ ជាជនជាតិវៀតណាម នៅបឹងទន្លេសាប
ក្រុមចម្រុះរួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្ត បានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០ នាទី។
ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀត នោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ។
ប្រភព៖ Sok Touch