January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ព្រះវិហារ÷ក្រុមឈ្មួញរកស៊ីខុសច្បាប់បានដឹកឈើហ៊ុបមូលអារជាកង់ៗ ជាច្រើនចេញពីព្រៃមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀប ឃុំម្លូព្រៃ១

ចេញផ្សាយថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី ១៩ ខែមេសា ​ឆ្នាំ​ ២០២២

ព្រះវិហារ÷ ឈើហ៊ុបមូលអារជាកង់ៗ ដាក់ដំរៀបគលើគ្នាចំនួន២០ដុំ នឹងឈើអារមួយចំ នួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀបឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងអាវុធហត្ថស្រុកនឹងកម្លាំប៉ុស្តិរដ្ឋបាលនគរបាល ឃុំម្លូព្រៃ១ ចុះបង្ក្រាប ប្រតិបត្តិការនេះបានធ្វើ
ឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ។

លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា៖

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារមកថាមានឈ្មួញលួចដឹកឈើហ៊ុបមូល និងឈើអារជាកង់ៗមួយចំនួនយកមកលាក់ទុកនៅតាមភូមិនៃផ្ទះប្រជាពលរដ្ឋ លោកបានសុំគោលការណ៍ពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ លោក នួន សុខុម បានបញ្ជាទៅលោក សេង លាង អោយដឹកនាំកម្លាំងនឹងមានវិធានការច្បាប់ ។

លោក សេង លាង បានបន្តទៀតថា៖ ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ ដឹកឈើចេញពីព្រៃយកមកទុកតាមផ្ទះប្រជាពលរដ្ឋរកឱកាសល្អដឹកបន្តទៅខេត្តផ្សេងទៀត រីឯក្រុមមួយចំនួនទៀតដើរប្រមូលទិញឈើយកទៅធ្វើផ្ទះទុកចោល (ផ្ទះគ្រោង ) ខ្លះទៀតយកឈើទៅត្រាំទឹកឬលាបសុីម៉ងត៍ បន្លំជាឈើផ្ទះចាស់ ទោះបីពួកឈ្មួញមានល្បិចកលបែបណាក៍ដោយនៅតែជាប់អន្ទាក់សមត្ថកិច្ចជំនាញ ជាក់ស្តែងនៅក្នុងខែមិនា និងខែមេសា ២០២២នេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឆែប ក្រោមការចង្អុលបង្ហាញពីលោកនួន សុខុម បទល្មើសព្រៃឈើ ស្តុកទុក ដឹកជញ្ជូនត្រូវបង្ក្រាបបានជាបន្តបន្ទាប់

វត្ថុតាងឈើហ៊ុបមូលចំនួន២០ដុំ រួមទាំងឈើអារមួយចំនួន ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែកឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.