January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានបញ្ជាក់ថា មានថ្ងៃនេះគឺសន្តិភាពបើចង់ ឱ្យបានសន្តិភាពត្រូវការពារសន្តិភាពកុំឱ្យមានការបំផ្លាញ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី ២៨ ខែមេសា ​ឆ្នាំ​ ២០២២

សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា មានថ្ងៃនេះគឺសន្តិភាពបើចង់ឱ្យបានសន្តិភាពត្រូវការពារសន្តិភាពកុំឱ្យមានការបំផ្លាញ កុំរង់ចាំដល់ពេលបាត់សុខសន្តិភាពដូចក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ ទើបប្រឹងស្រែករកសន្តិភាព។

ក្នុងឱកាសអញ្ជើញជួបសំ ណេះសំណាល និងផ្តល់អនុ សាសន៍មួយចំនួន ដល់កីឡា ករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាមនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ប្រជាជនអ៊ុយក្រែន ដែលនៅពេលនេះពួកគេជិត៥០ លាននាក់ គឺកំពុងតែស្រែករកសន្តិភាព ដូចគ្នានឹងប្រជាជនកម្ពុជា ក្នុងជំនាន់ប្រទេសមានសង្គ្រាមផងដែរ។ សម្តេច តេជោបានបន្តថា អ្វីដែលកើតមាន និងការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ គឺកើតចេញពីសន្តិភាព ដែលរកបានដោយលំបាកបំផុត ដូច្នេះសូមរួមគ្នាការពារសន្តិភាព កុំមានការបំផ្លាញឱ្យបាន។សម្តេច តេជោ បានបញ្ជាក់ថា សន្តិភាព បានធ្វើឱ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា៧.៥ ភាគរយ២ទសវត្សជាប់គ្នា ឆ្លង ផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នឹងឈានដល់ការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។

« វាបានជាការចាប់ ផ្តើមរួចមកហើយ យើងត្រូវបង្កើនការខិតខំទ្វេដង ដើម្បីធានាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច របស់យើងទន្ទឹមនឹងធានាស្ថេរភាពនយោបាយមានថ្ងៃនេះ អង្គុយថ្ងៃនេះ ចាប់ផ្តើមពីអ្វី មិនមែនចាប់ផ្តើមពីសង្គ្រាមនោះទេ គឺចាប់ផ្តើមសន្តិភាព ។ បើគ្មានសន្តិភាពនោះទេ កុំសង្ឃឹមថាមានមហោស្រពកោះពេជ្រនេះ កុំសង្ឃឹមថាបាននាំគ្នាចូលទៅស៊ីហ្គេម ចំនួនជាង៥០០នាក់ ហើយកុំសង្ឃឹមថាមានម្ចាស់ផ្ទះធ្វើស៊ីហ្គេម ឆ្នាំ២០២៣នោះ ។ តំបន់ធ្លាប់មានសង្គ្រាមកំរៀងភ្នំព្រឹក រហូតដល់មាល័យ សំពៅលូន សន្តិភាពទំរាំរកបានដោយលំបាកណាស់ ទំរាំរកបាន អ៊ីចឹងនាំគ្នាការពារសន្តិភាព បើចង់ការពារវិស័យកីឡា ឬវិស័យផ្សេងៗដែលកំពុងលូតលាស់នេះ ត្រូវការពារសន្តិភាពឱ្យបានកុំឱ្យមានការបំផ្លាញ ដូចរដ្ឋប្រហារ ១៩៧០បង្កើតសង្គ្រាមអ្វីៗក៏បំផ្លាញអស់ ហើយកុំចាំបាត់សន្តិភាព បានស្រែករកសន្តិភាព កុំចាំមានសង្គ្រាម បានស្រែករកសន្តិភាព »៕

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.