NOCC សោកស្ដាយ ក្រោយ ខាន់ ចេសា មិនបានប្រកួតស៊ីហ្គេម ដោយសារបញ្ហាទម្ងន់
ចេញផ្សាយថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២
NOCC សោកស្ដាយ ក្រោយ ខាន់ ចេសា មិនបានប្រកួតស៊ីហ្គេម ដោយសារបញ្ហាទម្ងន់
វីរកីឡាការិនីជឺជីតស៊ូតដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ ២ក្រាម ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេម នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង និងស្នើសុំឲ្យមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រ ជុំវិញករណីនេះ ដែលធ្វើឲ្យកម្ពុជា បាត់បង់ឱកាសដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ តាមរយៈវីរៈកីឡាការិនីឆ្នើមរូបនេះ ។