រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងជួសជុល គ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី នឹងបញ្ចប់នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២២ ស្អែកនេះហើយ
ចេញផ្សាយថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងជួសជុល គ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី នឹងបញ្ចប់នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២២ ស្អែកនេះហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភ័ណ ភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង ។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២២ខែ កក្កដា ឆ្នាំ២០២២នេះថា ៖ អនុវត្តតាមការណែនាំពី ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពជួសជុល គ្រឹះខាងក្រោមឱ្យរឹងមាំ ទើបអ៊ុតកៅស៊ូ ពីលើកំណាត់ផ្លូវកម្ពុជាក្រោមទាំងស្រុងតែម្តង ដោយ ចាប់ពីស្ពានអាកាស ៧មករា( ស្ពានអាកាសពេទ្យ លោកសង្ឃ)ដល់ផ្សារធំថ្មី ដែលមានប្រវែងជាង៣គីឡូ ម៉ែត្រ ។
មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវកម្ពុជា ក្រោមនេះ ត្រូវអ៊ុតកៅស៊ូទាំង ស្រុង មានទទឹង១៨កន្លះទៅ១៩ម៉ែត្រ ទៅតាមស្ថាន ភាពផ្លូវជាក់ស្តែង ជាមួយនឹងការដាក់បណ្តាញលូ នៅសង ខាងផ្លូវផងដែរ ដោយបានចាប់ផ្តើមបើកការដ្ឋានជួស ជុលកាលពីថ្ងៃទី២៥ ខែ ឧសភាឆ្នាំ២០២២កន្លងទៅ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ស្អែកនេះ៕
ប្រភព៖information.gov.kh
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111