January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៤៧២គ្រួសារនិងផលដំណាំផ្សេងៗ ស្រុកចំនួន២ក្នុងខេត្តរតនគិរី

ចេញផ្សាយថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២២

ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៤៧២គ្រួសារនិងផលដំណាំផ្សេងៗ ស្រុកចំនួន២ក្នុងខេត្តរតនគិរី

នៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីបានបង្ហាញថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្ករអោយទឹកជំនន់លិច ចំនួន ២ស្រុក ៥ឃុំ ស្មើនឹង ១៥ភូមិ (ស្រុកលំផាត់ និងស្រុកកូនមុំ)ធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ៤៧២គ្រួសារ ស្មើនឹងមនុស្ស ១.៧៤៤នាក់(មិនមានអ្នករបួស គ្រោះថ្នាក់ទេ)។ក្នុងនោះគ្រួសារជម្លៀសមកទីទួលសុវត្ថិភាព ២៧៧គ្រួសារ ស្មើនឹងមនុស្ស ១.០១៧នាក់។

-ប៉ះពាល់ផ្ទះសម្បែងសរុប ចំនួន ៤២៦ខ្នង សាលារៀន ១ខ្នង វត្តអារាម ១វត្ត តូបលក់ឥវ៉ាន់ ៩តូប។

-ជម្លៀស សត្វពាហនៈបាន២.០៦៥ក្បាល ។

-ប៉ៈពាល់ ដំណាំកសិកម្ម ១.៦២៨ហិកតា ក្នុងនោះមាន៖ ស្រូវសន្ទូង/ពង្គ្រោះ ចំនួន ៧៨៣ហិកតា និង ចម្ការដំណាំរួមផ្សំ ចំនួន ៨៤៥ហិកតា។

-ប៉ៈពាល់ ផ្លូវលំ ១៨.០៧០ម៉ែត្រ ផ្លូវកៅស៊ូ ១.២៣០ម៉ែត្រ ផ្លូវបេតុង ២០០ម៉ែត្រ ស្ពាន ១៣កន្លែង លូ អនាម័យ ២០បង្គន់។

-ប៉ពាល់៣៦កន្លែង អណ្ដូងលូ ១២កន្លែង ស្រះ ១ និងបង្គន់ ២។

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.