January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ការចិញ្ចឹមមាន់របស់ប្រជាកសិករខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលល្អនិងមានទីផ្សារខ្ពស់ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិត

ចេញផ្សាយថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២

ការចិញ្ចឹមមាន់របស់ប្រជាកសិករខេត្តពោធិ៍សាត់ ទទួលបានលទ្ធផលល្អនិងមានទីផ្សារខ្ពស់ ដែល ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិត ។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ការចិញ្ចឹមសត្វ ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ដូចនេះនៅក្នុងខេត្តពោធិ៍សាត់ ប្រជាកសិករបានចាប់យករបរចិញ្ចឹមមាន់បន្ថែម ដែលជាមុខរបរបន្ទាប់បន្សំ ដើម្បីរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបានបន្តថា ប្រជាកសិករនៅក្នុងខេត្តនិយមចិញ្ចឹមប្រភេទមាន់ស្រែ និងមាន់បីសាសន៍ ហើយការចិញ្ចឹមនេះ គឺមន្ទីរបានចងក្រងជាបណ្តុំ ដោយទូទាំងខេត្តមានសរុបជាង៧០បណ្តុំ ដោយមួយបណ្តុំមានប្រជាកសិករពី១៥នាក់ទៅ៤០នាក់។ លោក បានបន្តទៀតថា កសិករទាំង នោះនិយមចិញ្ចឹមមាន់ប្រភេទ មាន់ស្រែនិងមាន់បីសាសន៍ ដោយមាន់ស្រែ អាចលក់ចេញបានក្នុងតម្លៃ២៣០០០រៀល ទៅ២៥០០០រៀល ក្នុងមួយគីឡូក្រាម និងមាន់បីសាសន៍អាចលក់បានក្នុងតម្លៃ១៩០០០រៀល រហូតដល់២៣០០០រៀលក្នុងមួយគីឡូក្រាម ។ លោកបានបន្តទៀតថា មន្ទីរក៏បានចុះជំរុញ និងណែនាំដល់ប្រជាកសិករទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់ ពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ ដោយប្រើទូភ្ញាស់ របៀបថែទាំមាន់ ប្រើរយៈពេលខ្លី និងឆាប់ទទួលបានផល ។

នៅក្នុងខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋភាគច្រើនបានចាប់យកមុខរបរក្នុងការចិញ្ចឹមមាន់ឡើងវិញ ដើម្បីផ្គត់ផ្គង់បន្ថែមក្នុងជីវភាពគ្រួសារ ដោយនៅក្នុងខេត្តគឺពួកគាត់និយមចិញ្ចឹមប្រភេទមាន់ស្រែ និងមាន់បីសាសន៍ ដោយ មាន់ស្រែបោចរួច មានតម្លៃពី២៣០០០រៀលទៅ២៥០០០រៀល ដោយឡែកមាន់បីសាសន៍គឺអាចមានតម្លៃពី១៩០០០រៀលទៅ២៣០០០រៀលក្នុងមួយគីឡូក្រាម។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ពីការចិញ្ចឹមមាន់ ដោយមិនឱ្យមាន់ស៊ីចំណី ពាសវាលពាសកាលដូចពីមុននោះទេ គឺពួកគាត់ចិញ្ចឹមដាក់ក្នុងទ្រុង និងមានទូភ្ញាស់កូនមាន់ត្រឹមត្រូវ ទៅតាមបច្ចេកទេស។ ជាមួយគ្នានោះលោកប្រធានមន្ទីរ ក៏បានអំពាវនាឱ្យកសិករដទៃទៀត គួរតែចាប់អារម្មណ៍ពីមុខរបរ ចិញ្ចឹមមាន់និងភ្ញាស់កូនមាន់លក់ ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ ព្រោះថាការចិញ្ចឹមមាន់ គឺ មានភាពងាយស្រួលក្នុងការចិញ្ចឹម និងអាចរកប្រាក់ ចំណូលបានខ្ពស់ ម្យ៉ាងវិញ ទៀត មុខរបរនេះ វាជួយលើក ស្ទួយដល់វិស័យកសិកម្ម្មនៅក្នុងប្រទេសកម្ពុជាផងដែរ ៕

ប្រភព៖ information.gov.kh

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

 

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.