January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សមត្ថកិច្ចចាប់ឃាតករដែលស,.ម្លា.ប់ស្រ្តីម្នាក់ ដាក់ក្នុងរថយន្ត ព្រូស(PRIUS)បានហើយនៅប្រទេសថៃ

ចេញផ្សាយថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២២

សមត្ថកិច្ចចាប់ឃាតករដែលស,.ម្លា.ប់ស្រ្តីម្នាក់ ដាក់ក្នុងរថយន្ត ព្រូស(PRIUS)បានហើយនៅប្រទេសថៃ

បាត់ដំបង ៖ នៅថ្ងៃអាទិត្យ១៥រោចខែភទ្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាត ជាស្នងការ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោយមានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី ស.,ម្លា.ប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូស-PRIUS-មួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបងដែលបានប្រទះឃើញកាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ២០២២។

បុរសម្នាក់នោះឈ្មោះមាស ពេជ្របូរមី ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។

សូមជម្រាបជូនថាកាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានរឿងហេតុភ្ញាក់ផ្អើលមួយដោយសារគេបានប្រទះឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស PRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមរយៈការស្រាវជ្រាវដែលបានធ្វើឡើងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលើ កាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃ១១ខែកញ្ញា ឆ្នាំ២០២២ ហើយបាត់ការទាក់ទងតាមទូរស័ព្ទចាប់ពីថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២២ រហូតដល់ពេលប្រទះឃើញរថយន្តនិងសាកសពតែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូបនេះបានសារភាពថា រូបគេពិតជាបានស,.ម្លា.ប់ស្រ្តីជាជនរងគ្រោះខាងលើប្រាកដមែន ដែលការស.,ម្លា.ប់នេះប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកើតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វើដំណើរដោយរថយន្ត ហើយចំណុចប្រព្រឹត្តិនេះធ្វើឡើងនៅឯជាយរាជធានីភ្នំពេញ រួចបើករថយន្តដឹកសពស្រ្តីរូបនោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបងនាអំឡុងថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ទើបគេប្រទះឃើញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមានក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលើ បានត្រឹមតែឆ្លើយប្រាប់សមត្ថកិច្ចថារូបគេជ្រុលដៃរហូតធ្វើឱ្យស្រ្តីរូប នេះស្លា,.ប់ ក្នុងពេលដែលរូបគេប្រើហិង្សាទៅលើស្ត្រីរូបនេះ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.