កំពត៖ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានធ្វើកិច្ចសន្យាហាមពលរដ្ឋក្នុងការចិញ្ចឹមមាន់ជល់
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២២
អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានធ្វើកិច្ចសន្យាហាមពលរដ្ឋក្នុងការចិញ្ចឹមមាន់ជល់
កំពត៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ រប ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅ
ភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន កោះហៅរូបគាត់ធ្វើកិច្ចសន្យា
«បញ្ឍប់ការចិញ្ចឹមមាន់ជល់ពីថ្ងៃនេះតទៅ» បើរូបគាត់ប្រព្រឹត្តខុស និងការសន្យាខាងលើ សូមទទួលខុសត្រូវទាំងស្រុង នៅចំពោះមុខច្បាប់។
បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទកាលពីថ្ងៃទី១៧ ខែកញ្ញា
ឆ្នាំ២០២២មកឃើញថាអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសបានចុះអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោដូចភ្លៀងរលឹម។
ជាការពិតណាស់ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គឺជាកាតព្វកិច្ចរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដោយពឹងផ្អែកទៅលើច្បាប់
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថភាព(គ្នានចោរកម្ម, ចោរលួច, ចោរឆក់, ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ…។ល។)
យោងកិច្ចសន្យាខាងលើអាជ្ញាធរអោយប្រជាពលរដ្ឋទទួលខុសត្រូវចំពោះច្បាប់…!
សំណួរ៖
១-ដូចម្តេចដែលហៅថាច្បាប់?
២-តើកម្ពុជាមានច្បាប់ហាមចិញ្ចឹមពូជន៍មាន់(សម្លរ ឬមាន់ជល់) ហើយឫនៅ? បើមាននូវមាត្រាទីប៉ុន្មាន?
៣-បើគ្មានច្បាប់ហាមចិញ្ចឹមពូជន៍មាន់(សម្លរ ឬមាន់ជល់)ទេ តើអាជ្ញាធរ ធ្វើបែបនេះខុស ឫត្រូវ?
៤-តើមានល័ក្ខណ្ឌអ្វីខ្លះទើអាចចិញ្ចឹមពូជន៍មាន់ជល់បាន?
សូម អាជ្ញាធរ និង សមត្ថកិច្ច ភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត មេត្តាជួយបំភ្លឺចំពោះករណីនេះផងដើម្បីអោយសាធារណជនបានជ្រាបច្បាស់
អង្គភាព សារព័ត៌មាន 7មករាញូស៍ យើងខ្ញុំរងចាំការបំភ្លឺពីអស់លោក លោកស្រី រៀងរាល់ម៉ោងធ្វើការ។
ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111