January 30, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

ក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ីបាន អនុម័តសម្រាប់ការជ្រើសរើសពលករបរទេសជាង ៥០០,០០០នាក់

ចេញផ្សាយថ្ងៃអង្គារ៍ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២២

ក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ីបាន អនុម័តសម្រាប់ការជ្រើសរើសពលករបរទេសជាង ៥០០,០០០នាក់

ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានអនុម័តកូតាសម្រាប់ការជ្រើសរើសពលករបរទេសចំនួន ៥៤១ ៣១៥នាក់ គិតត្រឹមថ្ងៃទី១ ខែកញ្ញា។
ដោយគិតពីចំនួនពលករបរទេសចំនួន ១,៣លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ី និងកូតាដែលត្រូវបានអនុម័តនេះ ក្រសួងធនធានមនុស្សបានគូសបញ្ជាក់ថា តួលេខទាំងនេះស្ទើរតែបំពេញចំពោះតម្រូវការពលករបរទេសរបស់ប្រទេសនេះ។
ទិន្នន័យរបស់ក្រសួងធនធានមនុស្សបានបង្ហាញថា ចំនួនពលករបរទេសដែលធ្វើការច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលមានចំនួន ១,៨លាននាក់។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ វិស័យសេដ្ឋកិច្ចជាច្រើននៃប្រទេសម៉ាឡេស៊ីបានប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ជាពិសេសវិស័យឧស្សាហកម្មប្រេងដូង និងសំណង់។
ជាមួយនឹងភាពងាយស្រួលនៃបទប្បញ្ញត្តិចត្តាឡីស័ក និងការបើកព្រំដែនឡើងវិញចាប់ពីថ្ងៃទី១ ខែមេសាមក សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានងើបឡើងវិញជាវិជ្ជមាន ប៉ុន្តែតម្រូវការសម្រាប់ពលករបរទេសក៏កើនឡើងផងដែរ។
ដើម្បីទាក់ទាញពលករបរទេសកាន់តែច្រើន រដ្ឋាភិបាលម៉ាឡេស៊ីបានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការចូល និងការជ្រើសរើសបុគ្គលិក ព្រមទាំងបានដំឡើងប្រាក់ឈ្នួលដល់ពលកររហូតដល់ ១ ៥០០រីងហ្គីត (៣២៣ដុល្លារអាម៉េរិក) ក្នុងមួយខែ៕
ប្រភព៖ information.gov.kh

ទំនាក់ទំនងការផ្សាយ៖ 077 949441 – 096 994 9441 – 071 223 1111

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.