តើប្លង់ស្លាបមាន់ទំាងនេះជនខិលខូចបានមកពីណា បើដីនៅតំបន់ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ជាដីគម្របព្រៃឈើនៅឡើយ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២
ឈប់ឆ្ងល់ទៀតទៅថាដីនៅភូមិ១ ឃុំទំនប់រលក ស្រុស្ទឹងហាវ ខេត្តព្រះសីហនុ មានប្លង់ស្លាបមាន់ ឬជាដីគម្របព្រៃឈើ?
…………………………………………………..
ជាក់ស្តែងថ្មីនេះកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចេញលិខិតអញ្ជើញ
លេខ៖២២២/២២.ល.អ.ជ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ អញ្ជើញចំពោះ៖
1-លោកមេឃុំទំនប់រលក
2-លោកមេភូមិ១
ដើម្បីចូលរួម៖ កិច្ចប្រជុំករណីប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីគម្របព្រៃឈើ ឆ្នាំ២០០២
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោមអធិបតីភាព ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងហាវ។
កាលបរិច្ឆេត៖ ថ្ងៃសៅរ៍ទី០៣ ខែធ្នូ ឆ្នាំ២០២២ ពេលវេលាម៉ោង៖ ០២ និង ០០ នាទីរសៀល។
ទីកន្លែង៖ សាលប្រជុំសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ព័ត៌មានលំអិត ទំនាក់ទំនង៖
-លោក ធឿន សុធិន ៖ 085 243 244
-លោក យ៉េ គង់៖ 093 938 168
សំណួរ៖ តើប្លង់ស្លាបមាន់ទំាងនេះជនខិលខូចបានមកពីណា នណាជាអ្នកធ្វើប្លង់នេះអោយ?
បើដីនៅតំបន់ស្ថិតនៅភូមិ ឃុំ ស្រុក ខេត្ត ខាងលើជាដីគម្របព្រៃឈើនៅឡើយ!