January 31, 2025

សារព័ត៌មាន ៧មករាញូស៍

ស្នាក់ការ៖ ភ.ទួលក្តី, ឃ.ត្រើយស្លា, ស្រ.ស្អាង, ខ.កណ្តាល។ Telegram: 071 223 1111

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មរឿងក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវពលរដ្ឋ និងធ្វើរបងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ។

ចេញផ្សាយថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មរឿងក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវពលរដ្ឋ និងធ្វើរបងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ។

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រតិកម្ម និងបានដាក់បញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ទៅពិនិត្យបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវ និងរុះរើបង្គោលថ្មរាយបន្លាលួស ដើម្បីរំដោះដីរដ្ឋ ដីភ្នំ និងរក្សាទុកជាសម្បត្តិរដ្ឋ និងទុកផ្លូវជូនប្រជាពលរដ្ឋដើរ  ដឹកកសិផលដូចធម្មតាវិញ។

ករណីនេះ មានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋរឿងក្រុមហ៊ុន កូ ណៃ បិទផ្លូវ  ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បន្ទាប់ពីមានប្រតិកម្ម និងបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន គឺគណៈ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២  បានបង្កើតគណ:កម្មការ អនុគណ:កម្មការដើម្បីធ្វើការងារគ្រប់គ្រង  អភិរក្សនិងអភិវឌ្ឍន៍ដីរដ្ឋ  នៅចំណុចនោះ ដូចជានៅចំណុចឯទៀតនាស្រុក ក្រុង ទាំង០៩ ក្នុងទូទាំងខេត្តតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed

Copyright © All rights reserved. | Newsphere by AF themes.