មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)នៅខេត្តសៀមរាប បានទទួលស្វាគមន៍ការមកដល់នៃសមាជិកថ្មីចំនួនពីរក្បាលរបស់សត្វត្រដក់ធំ។
ចេញផ្សាយថ្ងៃអង្គារ៍ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)នៅខេត្តសៀមរាប បានទទួលស្វាគមន៍ការមកដល់នៃសមាជិកថ្មីចំនួនពីរក្បាលរបស់សត្វត្រដក់ធំ។
កណ្តាល៖ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប បានអះអាងថា មជ្ឈមណ្ឌលបានទទួលស្វាគមន៍ការមកដល់នៃសមាជិកថ្មីចំនួនពីរក្បាលរបស់សត្វត្រដក់ធំ ។
ប្រភពដដែលបានអះអាងថា កូនត្រដក់ធំទាំងពីរវាញាស់ពីពងចំនួនពីរគ្រាប់ដែលបង្កាត់ដោយត្រដក់ធំមួយគូ នៅក្នុងមជ្ឈមណ្ឌល ដោយ កូនញាស់ ១ ក្បាលដំបូង គឺនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ ហើយ កូនទីពីរបានញាស់ នៅរយៈពេលពីរថ្ងៃបន្ទាប់ ។
ប្រភពដដែលនេះបានបន្ថែមថា នេះគឺជាដំណឹងដ៏វិសេសវិសាលមួយសម្រាប់សត្វត្រដក់ធំដែលជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនេះ ព្រោះថាគ្មានកន្លែងណាផ្សេងទៀតដែលសត្វត្រដក់ធំត្រូវបានថែទាំដោយមនុស្ស ប្រកបដោយជោគជ័យ ពីមុនមកទេ។ ។
ប្រភពដដែលបានបញ្ជាក់ថា ពីមុនមកកូនត្រដក់ធំពីរក្បាលធ្លាប់ញាស់ នៅក្នុងសួនសត្វ ប៉ុន្តែជាអកុសលវាក៏ងាប់ទៅវិញ ហើយរហូតមកដល់ពេលនេះ ត្រដក់ធំមួយគូនៅ មជ្ឈមណ្ឌល កំពុងបំពេញការងារយ៉ាងប្រសើរក្នុងការមើលថែទាំកូនៗរបស់វា ។
ប្រភព៖ information.gov.kh