នគរបាលចាប់ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ឆ្លងដែនមកលក់ឆ្នោតវៀតណាមដោយខុសច្បាប់ក្នុងក្រុងស្វាយរៀង
ចេញផ្សាយថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
នគរបាលចាប់ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ឆ្លងដែនមកលក់ឆ្នោតវៀតណាមដោយខុសច្បាប់ក្នុងក្រុងស្វាយរៀង
ស្វាយរៀង៖ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៤៥នាទីព្រឹក កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋវៀតណាម ៥នាក់ស្រី ៤នាក់ ដែលឆ្លងដែនមកលក់ឆ្នោតវៀតណាមដោយខុសច្បាប់ក្នុងក្រុងស្វាយរៀង និងដកហូតសន្លឹកឆ្នោតវៀតណាមចំនួន ៧៦៣សន្លឹក ។
កម្លាំងជំនាញបានធ្វើការអប់រំកិច្ចសន្យា ឱ្យបញ្ឈប់មកលក់ឆ្នោតវៀតណាមបន្តទៀត រួចឱ្យវិលត្រឡប់ទៅប្រទេសដើមវិញ ។